ពេញដោយការគោរព ស័ក្តសមនឹងព្រះកិត្តិនាមមហាវីរក្សត្រខ្មែរ!​​ ជប៉ុនបានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ នៃការយាងចូលព្រះទីវង្គតនៃព្រះមហាវីរក្សត្រយ៉ាងអធិកអធម

ជប៉ុន៖ ​មហាទុក្ខសោកដ៏ធំធេង ​គ្មានអ្វីប្រៀបបានរបស់ប្រជាជនខ្មែរទូទាំងប្រទេស ​គឺជាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ​ជាវេលាដែលព្រះបាទនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរបានចូលទិវង្គត។

បើទោះបីជាវេលាកន្លងហួសដល់ទៅ ​៧ឆ្នាំ ​តែការឈឺចាប់ ​និងការចងចាំនៃភក្តីភក្ត្រចំពោះទ្រង់នៅតែមាន ​ហើយឱ្យតែរាល់ដល់វេលាគម្រប់ខួបនៃការយាងចូលព្រះទីវង្គតរបស់ទ្រង់ជារៀងរាល់ឆ្នាំ ​ប្រជាជនខ្មែរតែងតែសម្តែងនៃទុក្ខសោក និងរួមគ្នាធ្វើបុណ្យបញ្ជូនកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់បានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមឱ្យកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។

អាចថាជារឿងមួយដ៏ភ្ញាក់ផ្អើល ​នៅក្នុងប្រទេសជប៉ុនឯណោះវិញ ថ្មីៗនេះត្រូវបានគេដឹងថា សូម្បីតែព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu នៅក្នុងប្រទេសជប៉ុនក៏មានការគោរពដល់ព្រះមហាវីរក្សត្រខ្មែរយើងផងដែរ ​ដោយតេជគុណបានរៀបចំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតរបស់ព្រះអង្គយ៉ាងគួរឱ្យសរសើរពោរពេញទៅដោយការគោរព ជាពិសេសកម្មវិធីទៀតសោតក៏មានលក្ខណៈអធិកអធមខ្ពង់ខ្ពស់ស័ក្តសមនឹងព្រះកិត្តិយសនៃមហាវីរក្សត្រខ្មែរយើង។

ដោយប្រភពព័ត៌មានត្រូវបានបង្ហាញតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះបរមរាជវាំង Royal du Cambodge បានសរសេររៀបរាប់ថា៖ « ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាប្រទេសជប៉ុន »។

គួរឱ្យដឹងផងដែរថា ព្រះករុណា ព្រះបាទ​សម្តេចនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​បាន​ប្រសូត​នៅ​ថ្ងៃទី​ ៣១ ខែ​ តុលា ឆ្នាំ​ ១៩២២ និង​បាន​យាង​ចូល​ទិវង្គត​កាលពី​ថ្ងៃទី​ ១៥ ខែ​តុលា ឆ្នាំ​ ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្នុង​ព្រះជន្មាយុ ៩០ ​ព្រះវស្សា​៕

សូមទស្សនារូបភាពនៃការរៀបចំប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសលខួបទី ៧ឆ្នាំ ការយាងចូលព្រះទីវង្គតរបស់មហាវីរក្សត្រខ្មែរ ដូចខាងក្រោម ៖

S111

76762562_1595640867245291_4835255253915926528_n

76702326_1595641107245267_6016298567994441728_o

75388440_1595641290578582_8309846150991577088_o


74438583_1595641280578583_186637069408272384_n

74645285_1595641350578576_4620135593488154624_n

74496910_1595640927245285_5287324897104625664_o

74173853_1595640980578613_6234540729775947776_o

75392687_1595641077245270_7880770719028609024_o

75534880_1595641250578586_848984536132878336_n

75653331_1595641370578574_1875330244970283008_n

74911448_1595641940578517_4210994693883822080_n

75223857_1595641190578592_4963424740250222592_n

74693269_1595641403911904_8965782700422070272_n