ត្រៀមៗអ្នកបាត់ដំបង! ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រារព្ធឡើងនៅខេត្តបាត់ដំបង ឆ្នាំ២០២០ ខាងមុខនេះហើយ

បាត់ដំបង៖  ជារៀងរាល់ឆ្នាំបុណ្យទន្លេ តែងតែត្រូវបានប្រារព្ធឡើងទៅតាមខេត្តដែលនៅជាប់តាមដងទន្លេ និងបឹងទន្លេសាប ឆ្លាស់គ្នាជារៀងរាល់ឆ្នាំ ​ដែលបុណ្យទន្លេ​នេះត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្តដែលទទួលបន្ទុករៀបចំកម្មវិធីទាំងនេះ ​ថែមទាំងទទួលបានភាពជោគជ័យ និងគាំទ្រយ៉ាងសម្បើមតាមរយៈការរៀបចំកម្មវិធីនេះ ចំនួន  ៤ដងរួចមកហើយ។

ជាក់ស្តែងសម្រាប់ឆ្នាំ ​២០២០ ​ខាងមុខនេះ បុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្ធធ្វើឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងខែមីនា ដែលបាត់ដំបងនេះត្រូវបានគេដឹងថាជាខេត្តប្រវត្តិសាស្រ្ត និងសម្បូរទៅដោយសម្បត្តិទេសចរណ៍យ៉ាងច្រើនសម្បើមផងដែរ។

តាមរយៈការរៀបចំបុណ្យទន្លេនៅខេត្តបាត់ដំបងនេះ ត្រូវបានមហាជនជាច្រើនអបអរសាទរ ​និងរង់ចាំថ្ងៃបុណ្យដ៏ពិសេសនេះនាពេលខាងមុខ ​ព្រោះមិនត្រឹមតែអាចចូលរួមបុណ្យទន្លេដ៏រីករាយ ​ថែមទាំងអាចកម្សាន្តសប្បាយនៅក្នុងខេត្តទេសចរណ៍មួយនេះទៀតផង។

គួរឱ្យដឹងផងដែរថា ការរៀបចំពិធីបុណ្យទន្លេនេះ  មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែវាក៏បានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិផល និងវប្បធម៌របស់ខ្មែរ ​ជាពិសេសគឺសក្តានុពលទេសចរណ៍នៅតាមបណ្តាខេត្តជាប់ទន្លេ ​និងបឹងប្រទេសកម្ពុជាតែម្តង៕


76775173_1137309183326506_6099806033742397440_n

53279049_1974956379280030_8819776541325000704_o

73240999_1137309273326497_7967404714809622528_o

Photo_2019 11 13_14 32 49