ផ្ញើជូនអ្នកគាំទ្រវប្បធម៌ខ្មែរ! អ្នកធ្វើនៅតែធ្វើ​​ អ្នកថាកុំបានតែថា ​កុំភ្លេចគាំទ្រផង ជួបគ្នានៅសៀមរាប ថ្ងៃ ២៨ វិច្ឆិកា ២០១៩ នេះដើម្បីល្ខោនខោលខ្មែរ

បើទោះបីជាល្ខោនខោលខ្មែរ ​ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ ដោយអង្គការពិភពលោកយូណេស្កូក៏ដោយក្តី ​តែទំហំនៃការអភិរក្ស ថែរក្សា ​និងគាំទ្រហាក់មានកម្រិតស្តួចស្តើងនៅក្នុងភាពជាក់ស្តែង បើធៀបទៅនឹងសំឡេងគាំទ្រនៅក្នុងរាល់បណ្តាញទំនាក់ទំនងសង្គម។

ដោយយល់ថាសំឡេងអ្នកគាំទ្រថាបានតែថា ​តែការគាំទ្រពិតៗមិនសូវជាមាននោះ ​នៅពេលបច្ចុប្បន្ន  ខ្មែរដែលស្រលាញ់វប្បធម៌ពិត ​រួមទាំងសិល្បករផ្នែកល្ខោនខោលផងនោះ បាននឹងកំពុងតែព្យាយាមផ្សព្វផ្សាយ និងអំពាវនាវទាំងយប់ទាំងថ្ងៃ ​ដើម្បីសុំឱ្យប្រជាជនខ្មែរជួយថែរក្សា ​គាំទ្រ កុំឱ្យចាញ់ប្រទេសជិតខាង ដែលមានល្ខោនស្រដៀងនឹងយើង ​នោះគឺល្ខោនខោន ​ដែលគេកំពុងតែប្រឹងប្រែងថែរក្សា យ៉ាងល្អក្រៃលែងតាមរយៈការដាក់បង្ហាញនូវភាពអស្ចារ្យ និងរាល់ការផ្សព្វផ្សាយនានាយ៉ាងខ្លាំងក្លាទៅដល់ពិភពលោក។

Presentation1.pptx១

ជាក់ស្តែងថ្មីៗដើម្បីធ្វើការគាំទ្រ និងអបអរសិល្បៈល្ខោនខ្មែរ មានព្រឹត្តិការណ៍មួយដ៏អស្ចារ្យគ្រោងនឹងចាប់ផ្តើមនាពេលឆាប់ៗនេះហើយ ​ពោលគឺដើម្បីល្ខោនខ្មែរយើងតែម្តង ដោយយោងតាមហ្វេសប៊ុក ឯកឧត្តម  ទិត្យ ថាវរិទ្ធ ដែលជាអតីតអ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បី និងជាអនុរដ្ឋលេខាធិការ នៃក្រសួង វប្បធម៏ និងវិចិត្រសិល្បៈ នាពេលបច្ចុប្បន្ន បានបង្ហោះរូបភាពក្រុមការងារ និងសារយ៉ាងចាក់ដោតថា៖ « ផ្ញើរជូនអ្នកគាំទ្រវប្បធម៏ខ្មែរ… អ្នកធ្វើគឺធ្វើហើយ នៅឡើយអ្នកគាំទ្រ សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែកបន្ទរយកតែសំលេង 😘😘😘 ជួបគ្នានៅសៀមរាប ២៨វិច្ឆកា ២០១៩ …» ។

ព័ត៌មានបន្ថែមបានឱ្យដឹងផងដែរថា ​កម្មវិធីមួយនេះ នឹងធ្វើឡើងនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយបើកឱ្យចូលរួម ទស្សនាដោយសេរី នាពេលល្ងាចចាប់ពីម៉ោង ១៨:៣០ នាទីតទៅ នៅទីលានជល់ដំរី  សង្ឃឹមថាបងប្អូនដែលរស់នៅសៀមរាប និងចូលរួមក្នុងកម្មវិធីនេះអោយបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់ដែលជាអ្នករៀបរាងកម្មវិធីនេះឡើង។

គួរឱ្យដឹងផងដែរថា កម្មវិធីនេះត្រូវបានធ្វើឡើង ​ដើម្បីជាការអបអរសាទរ គម្រប់ខួប ១ ឆ្នាំ ដែលល្ខោនខោលខ្មែរ ​ត្រូវបានអង្គការ​យូណេស្កូ (UNESCO)​ សម្រេចទទួលស្គាល់ និង​ដាក់បញ្ចូលក្នុង​បញ្ជី​​បេតិកភណ្ឌ​​វប្បធម៌​អរូបិយ​នៃ​មនុស្ស​ជាតិ កាលពីថ្ងៃទី​ ២៨ ខែវិច្ឆិកា ​ឆ្នាំ ២០១៨ កន្លងទៅនេះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

VOD_Template_872x562 Recovered 20


75564609_2468266860113361_6691119955481460736_o

78055704_2468266823446698_4399417559154163712_o

6 107

7 90

8 69

9 54

5 130

2 185