ម្ចាស់ ​Naga World ជាជនជាតិខ្មែរ ​ឬបរទេស? តោះ! មកតាមដានប្រវត្តិនៃអគារកាស៊ីណូដ៏ល្បី និងទំនើបបំផុតនៅកម្ពុជា

គ្រប់គ្នាប្រហែលជាបានដឹងហើយថា ​NAGA  World  គឺជាអគារកាស៊ីណូមួយកន្លែងដ៏ល្បី និងទំនើបជាងគេនៅប្រទេសកម្ពុជាយើង។ ​មានមនុស្សមួយចំនួនយល់ថ់ា ​អគារដ៏ស្កឹមស្កៃ ​និងម្ចាស់កាស៊ីណូមានតម្លៃវាល់លាន ​គឺជាឧកញ៉ានៅក្នុងស្រុក ​តែនេះជារឿងយល់ច្រលំប៉ុណ្ណោះ។

ដូច្នេះតោះមកដឹងទាំងអស់គ្នា ​ថានរណាជាម្ចាស់ ​NAGA  World  ដោយយោងតាមការដកស្រុងទាំងស្រុងពីគណនីហ្វេសប៊ុកផេក  CamboFinance ដូចខាងក្រោមនេះ ៖

លោក Chen Lip Keong គឺជាបុរសជនជាតិម៉ាឡេស៊ីដ៏សំណាងម្នាក់ ដោយគាត់បានក្លាយទៅជាមហាសេដ្ឋីប្រាក់ប៊ីលាន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយទាំងនេះគឺអរគុណទៅដល់ Nagaworld។

បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរៀបចំសារឡើងវិញនៅអំឡុងឆ្នាំ ១៩៩៣ ដោយ អ៊ុនតាក់ហើយ លោក Chen ដែលគ្មានជាប់សាច់ឈាមអ្នកល្បែងសោះ បានឈ្នះការដេញថ្លៃបង្កើតកាស៊ីណូដំបូងគេ នៅទីក្រុងភ្នំពេញ។

អាជ្ញាប័ណ្ណកាស៊ីណូរបស់គាត់ពិសេសត្រង់ថា គាត់ស្នើសុំរកស៊ីផ្តាច់មុខ ដោយមិនអនុញ្ញាតអោយមានកាស៊ីណូណាបើកក្បែរ ក្នុងរយៈចម្ងាយ 200 គីឡូម៉ែត្រ រហូតដល់ឆ្នាំ ២០៣៥ ឯណោះ។ មូលហេតុដែលគាត់បើកកាស៊ីណូ Naga នេះ ក៏ព្រោះតែគាត់អាចទាក់ទាញភ្ញៀវទេសចរណ៍មកក្នុង ប្រទេសកម្ពុជាផង ហើយគាត់ក៏អាចឆ្លៀតរកស៊ីផ្នែកអចលនទ្រព្យផង។

5125848268_11d1afa7f4_b E1440163252885 766x375


បន្ទាប់ពីដំណើរការនៅលើកាប៉ាល់បានរយៈពេលជាង ៨ ឆ្នាំមក Nagaworld ក៏បានសាងសង់អាគារកាស៊ីណូរបស់ខ្លួនរួចរាល់នៅឆ្នំា២០០៣ ហើយបន្តបន្ទាប់ទៀត វាក៏ពង្រីកខ្លួន ដោយបោះហ៊ុនលក់ នៅហុងកុង និងចាប់ផ្តើម សាងសង់អាគារបន្ថែមទៀតគឺ Naga 2 និងគម្រោងបន្ទាប់គឺ Naga 3។ប្រាក់ចំណូលរបស់ Nagaworld មិនត្រឹមតែបានស្រូបទាញមកពីការលេងល្បែងនោះទេ តែក្នុងនោះក៏មានការកម្សាន្ត បដិសណ្ឋារកិច្ច និង អចលនទ្រព្យផងដែរ។

Naga World 1 1080x675

មកទល់ពេលនេះ តម្លៃរបស់ក្រុមហ៊ុន Nagacorp មានប្រហែល 60 ប៊ីលានដុល្លារ សហរដ្ឋអាមេរិចឯណោះ ចំណែកលោក Chen Lip Keong វិញ កំពុងកាន់កាប់ទ្រព្យសម្បត្តិមិនតិចជាង 5 ប៊ីលានដុល្លារសហរដ្ឋអាមេរិចនោះទេ ហើយក៏ក្លាយទៅជាជាមហាសេដ្ឋីលេខរៀងទី 6 របស់ប្រទេសម៉ាឡេស៊ីផងដែរ៕

Aa683506105e4746da684966f8e672b2

Nagaworld Casino

ប្រភព៖ CamboFinance