ស្ងាត់ៗ លោក ជា សំណាង រៀបការជាមួយតារាម៉ូឌែលស្រីស្រស់នៅខេត្តកំពត ផ្អើលអ្នកសិល្បៈ

ភ្នំពេញ ៖ ទស្សនិកជនដែលនិយមទស្សនាខ្សែភាពយន្តខ្មែរប្រាកដជាស្គាល់ហើយ តារាសម្តែងចាស់វស្សាវ័យ ៤៩ឆ្នាំ លោក ជា សំណាង តាមរយៈការសម្តែងក្នុងវិស័យសិល្បៈមិនថា MV ឬ ខ្សែភាពយន្ត​ជាច្រើន ។

ដោយឡែកថ្មីៗនេះ ស្រាប់តែផ្ទុះនូវព័ត៍មានថ្មីមួយនៃការប្រកាសរៀបការរវាង លោក និងតារាម៉ូដែលម៉ូ ម៉ូ មានឈ្មោះពិត " ទេព ពិសិដ្ឋរាសី " ដោយពិធីមង្គលការអ្នកទាំងពីរបានកំណត់មង្គលការអ្នកទាំងពីរនៅថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ នៅឯស្រុក ឈូក ខេត្តកំពត ដែលអ្នកទាំងពីរប្រារព្ធដោយទទួលភ្ញៀវត្រឹមតែ ៤០ តុប៉ុណ្ណោះ។

ដោយក្នុងនោះផងដែរ លោកសាវិន ហ្វីលីពបានសសេរក្នុង Account Facebook របស់លោកថា "សូមចូលរួមអបអរសាទរសម្លាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះជាមួយតារាម៉ូឌែលស្រករក្រោយក្នុងខេត្តកំពត។ សូមសម្លាញ់មានសុភមង្គលជារៀងរហូត" ។

គួរបញ្ជាក់ផងដែរថា កញ្ញា ម៉ូម៉ូ ដែលជាកូនកំពត គឺជាអតីតម៉ូឌែលនៅហាងលក់សម្លៀកបំពាក់ Little Fashion ហើយក៏ជាតារាសម្តែង និងតារាម៉ូដែលដ៏ស្រស់ស្អាតដែលកំពុងឡើងកូដជាខ្លាំងនាពេលបច្ចុប្បន្នផងដែរ។

គួរឱ្យដឹងផងដែរថា អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ មួយរយៈពេលមួយហើយ តាមរយៈការថតសម្តែងរឿងជាមួយគ្នា៕

Fn 2019 11 14 00 19 02 1

Fn 2019 11 14 00 19 06 0


Fn 2019 11 14 00 19 06 1

Fn 2019 11 14 00 19 08 7

66696444_932118123795032_2352318725769658368_n

71676215_10206831107611583_928770979654533120_n

74661765_10206831107531581_2391284219562164224_n

75594392_10206831107731586_627587274195861504_n