អតីតយុទ្ធជនពិការម្នាក់ ធ្លាក់ខ្លួនឈឺធ្ងន់មានប័ណ្ណក្រីក្រ និងប័ណ្ណ ប.ស.ស ទៅមន្ទីរពេទ្យតែបែរជាត្រូវគ្រូពេទ្យទុកចោលទៅវិញ

បាត់ដំបង៖ ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលមួយ  ដោយកូនប្រុសម្នាក់បាននាំឳពុករបស់ខ្លួនដែលកំពុងមានជំងឺលើសឈាមឈឺធ្ងន់ទៅមន្ទីរពេទ្យ ដោយភ្ជាប់មានប័ណ្ណក្រីក្រសម្រាប់ព្យាបាលជម្ងឺដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង តែបែរជាត្រូវដេករង់ចាំគ្រូពេទ្យមកពិនិត្យ យូរពេក រហូតដល់ឳពុកទ្រាំមិនបាន ទើបកូនគាត់សម្រេចចិត្តដឹកគាត់ទៅរកមន្ទីរពេទ្យពេទ្យឯកជនវិញ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vathanak Dep បានធ្វើការផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា ៖ « នៅវេលាម៉ោង 10:30នាទីយប់ថ្ងៃទី 13 វិចិ្ឆកា 2019 លោកប៉ារបស់ខ្ញុំ(ដិប វឌ្ឍន:) បានចូលពេទ្យដេីម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។ គាត់មានជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់តែមិននឹកស្មានសោះថាត្រូវរង់ចាំអស់រយ:ពេលយ៉ាងយូរហូតមិនអាចទ្រាំបាន ក៏សម្រេចចិត្តដឹកលោកប៉ាខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន(យី គក់) ក្រុងបាត់ដំបងវិញ ទោះជាលោកប៉ាខ្ញុំជាអតីតយុទ្ធជនពិការមានប័ណ្ណក្រីក្រកម្រិតក្រ១និងប័ណ្ណបសសក៏ដោយ»។

ទោះជាយ់ាងណា ​យើងមិនដឹងថារឿងរ៉ាវបន្តនឹងទោជាយ៉ាងណាទេ ​យើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹងជាបន្តបន្ទាប់នៅពេលក្រោយ ៕

74229569_806130393153614_8878191962021167104_n


75456980_806130426486944_4856893685700231168_n

74783335_806154726484514_8448435301000413184_n

75258549_806154763151177_9092036360759410688_n