អបអរសាទរកីឡាករ​ U-19 របស់កម្ពុជាទាំងអស់​ ទទួលបានប្រាក់រង្វាន់ពីសំណាក់ឯកឧត្ដម​ សៅ​ សុខា​!

មហាជនដែលស្នេហាវិស័យកីឡាបាល់ទាត់​ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមជម្រេីសជាតិកម្ពុជាច្បាស់ជាដឹងហេីយថា​ ក្រុមយុវជនជម្រេីសជាតិអាយុ​ក្រោម​ 19 ឆ្នាំបានប្រកួតរួចរាល់អស់ហេីយកាលពីថ្ងៃ​ ទី​ 11​ ខែ​ វិច្ឆិកានេះដោយប៉ះក្រុម​ ប្រ៊ុយណេដែលកម្ពុជាឈ្នះក្នុងលទ្ធផល​ 3​ ទល់នឹង​ 0 ផងដែរ​ ។

ដោយឡែកកាលពីថ្ងៃទី​ 14 ខែ​ វិច្ឆិកានេះ​ នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានលេីកទឹកចិត្តទៅដល់កីឡាករនិងក្រុមការងារទាំងអស់​ ម្នាក់ចំនួន​ 4 លានរៀល​ សរុបទាំងអស់​ 128 លានរៀលដែលនេះគឺជាប្រាក់រង្វាន់សម្រាប់ក្រុមការងារនិងកីឡាករ យុវជនក្រោម​ 19 ឆ្នាំ​ទាំងអស់​ ។

គូសបញ្ជាក់ផងដែរថាពានរង្វាន់នេះដែរកម្ពុជាគឺស្ថិតនៅលេខ​ 5 រងចាំអ៊ុតមេីល​ក្រុមដទៃទៀតថាតេីកម្ពុជាអាចឡេីងទៅប្រទេស​ អ៊ុយបេហ្គីស្ថាន​ រឺអត់ដោយសារតែកម្ពុជាភ្លាត់ចាញ់ក្រុមឈរកំពូលតារាង​ ម៉ាឡេសុី​ 4-5 កាលពីថ្ងៃបេីកឆាកដំបូង​ ៕

75223655_2524095604494599_6536292290040692736_o

73399932_477777302831876_6817382459156463616_n


75262107_1297101170451485_7982234515328204800_n

74620943_540686376664160_2960363396257546240_n

75439514_1330983723752596_3654025379342974976_n

74304246_969115710113202_7259600010008854528_n