ជីវិតប្ដីប្រពន្ធតែប៉ុណ្ណឹង ខុសខ្លះត្រូវខ្លះ តែងឈ្លោះទាស់ទែងគ្នាខ្លះជារឿងធម្មតាទេ សំខាន់ឱ្យតែចេះយល់ពីគ្នា

ជីវិតប្ដីប្រពន្ធតែប៉ុណ្ណឹង ខុសខ្លះត្រូវខ្លះ តែងឈ្លោះទាស់ទែងគ្នាខ្លះជារឿងធម្មតាទេ គ្មានប្ដីប្រពន្ធណាដែលថាមិនធ្លាប់ឈ្លោះគ្នានោះឡើយ ហើយក៏គ្មានប្ដីប្រពន្ធណាដែលមិនធ្លាប់ថ្នាំងថ្នាក់នឹងគ្នានោះដែរ តែសំខាន់ប្ដីប្រពន្ធត្រូវមានសេចក្ដីថ្លៃថ្នូរ ទោះឈ្លោះគ្នាប៉ុនណា ក៏មិនឈ្លោះនឹងមុខគេ ឬហែកកេរ្តិ៍គ្នា យកបញ្ហាក្នុងផ្ទះ ទៅប្រាប់គេឯងអ្នកក្រៅនោះឡើយ ហើយក៏មិនត្រូវ យករឿងក្រៅផ្ទះ មកឈ្លោះប្ដីប្រពន្ធក្នុងផ្ទះនោះដែរ។

69841350_2585424214883553_2538872442747617280_o

ប្ដីប្រពន្ធឈ្លោះគ្នាជារឿងធម្មតាទេ តែសំខាន់ឱ្យតែចេះយល់ចិត្តគ្នា ចេះអត់ឱនឱ្យគ្នា ចេះសម្របតាមគ្នា មានអធ្យាស្រ័យគ្នា ចេះកាត់បន្ថយបញ្ហា ជម្លោះធំឱ្យមកជាតូច ពីតូចធ្វើឱ្យដូចជាគ្មានរឿង។ ប្ដីប្រពន្ធនឹងគ្នា ទាល់តែចេះបិទភ្នែកម្ខាងបើកភ្នែកម្ខាង ត្រចៀកបើកខ្លះ បិទខ្លះទៅ ហើយមាត់ហ្នឹងក៏អ៊ីចឹងដែរ កុំចេះតែហើបរអ៊ូរទាំទាំងយប់ទាំងថ្ងៃគ្មានសិរីសួស្ដីទេ។ ហើយអ្វីដែលសំខាន់ ទោះឈ្ល៖គ្នាប៉ុនណា ដាច់ខាតកុំស្ដាប់សម្ដីអ្នកដទៃ ដែលមិនមែននៅក្នុងគ្រួសារ ដែលគេអុចអាលឱ្យសោះ​ ព្រោះទោះជាយ៉ាងណា ប្ដីប្រពន្ធយើង ក៏នៅតែជាប្ដីប្រពន្ធ កុំចិត្តស្រាល ត្រចៀកសអី។

74209104_2585416568217651_3930930957527285760_o

មួយវិញទៀត ក្រៅពីការចេះធ្វើខ្វាក់ គ ថ្លង់ ក៏ត្រូវតែចេះធ្វើចាញ់គ្នាផងដែរ បើមានម្ខាងណាជាភ្លើង ម្ខាងទៀតត្រូវតែជាទឹក ទើបអាចពន្លត់ភ្លើងបាន កុំធ្វើជាសាំង ឬចម្បើង ធាតុនេះមិនត្រូវជាមួយភ្លើងទេ មានតែឆេះរីករាលដាលកាន់តែខ្លាំងប៉ុណ្ណោះ។ ជាពិសេសអ្នកជាប្ដី បើដឹងថាប្រពន្ធពូកែរអ៊ូ យើងត្រូវតែចិត្តធ្ងន់ កុំឆេវឆាវពេក ប្រពន្ធស្រឡាញ់ ប្រពន្ធបារម្ភ ទើបប្រពន្ធរអ៊ូដាក់អ្នក ព្រោះអ្នកជាស្វាមីរបស់នាង តែបើអ្នកជាអ្នកដទៃ ក៏នាងមិនខ្ចីជ្រលក់មាត់រអ៊ូដាក់អ្នកដែរ ហើយត្រូវចាំថា ទោះជាយ៉ាងណា ក៏គ្មានអ្នកណា ស្រឡាញ់យើង ស្មោះនឹងយើង ល្អនឹងយើងដូចប្ដីប្រពន្ធយើងឡើយ៕

76180372_2585422884883686_4916780922969260032_o


74883934_2585422844883690_3451697531682029568_o

75210848_2585414888217819_4672099183031746560_o

75492471_2585423954883579_7643910277745868800_o

75521617_2585423738216934_9041141170100502528_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ