ស្អាតដែរ ​តែមិនសូវមានអ្នកទៅលេងដល់សោះ!

ថៃ៖ ​បើនិយាយពីដំណើរកម្សាន្តឆ្លងប្រទេស ​របស់ប្រជាជនខ្មែរយើង ​ភាគច្រើនបំផុតគឺឆ្លងទៅលេងប្រទេស ​ថៃ ​និងវៀតណាម ​ដោយសារតែទីតាំងហាត់នៅជិតបង្កើយនឹងប្រទេសកម្ពុជា ​ហើយការចំណាយក៏ធូរថ្លៃខ្លាំងដែរ។

សម្រាប់ប្រទេសថៃ​ ភាគច្រើនបំផុតដំណើរកម្សាន្តមានតែដើរលេងទីកន្លែងកម្សាន្តកែច្នៃ​​និងការដើរ  Shopping  ទិញទំនិញតែប៉ុណ្ណោះ ​តែប្រទេសមួយនេះ ​ក៏មានកន្លែងកម្សាន្តបែបធម្មជាតិស្អាតៗជាច្រើនកន្លែងផងដែរ ​ជាពិសេសនៅតាមព្រំដែនតែម្តង។

Mae Hong Sorn (แม่ฮ่องสอน) ​គឺជាខេត្តមួយដែលរាងដាច់ស្រយាលបន្តិចពីទីក្រុង ស្ថិតនៅភាគខាងជើងប្រទេសថៃ និងមានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា ​តែធនធានធម្មជាតិពិតជាស្រស់ស្អាតណាស់ ​ផ្លូវថ្នល់ក៏រៀបចំបានស្អាត  ជាពិសេសធម្មជាតិព្រៃភ្នំតូចធំខៀវខ្ចី ​បឹងទន្លេត្រជាក់ស្រេបពេញដោយធម្មជាតិពិតៗ ចំណែកផ្កាពេលរីកនៅតាមដងផ្លូវម្តងៗពិតជាស្រស់គួរជាទីគយគន់ណាស់។

បើទោះបីជាខេត្តនេះរាងស្ងប់ស្ងាត់ និងដាច់ស្រយាលក៏ពិតមែន ​តែការទៅកម្សាន្តមិនមែនជាបញ្ហាទេ ​តែវារឹតតែពិសេសសម្រាប់អ្នកដែលចង់ចាកឆ្ងាយពីទីក្រុងដ៏គួរឱ្យធុញទ្រាន់មកជួបនឹងបរិយាកាសធម្មជាតិពិតៗ ​ហើយកុំបារម្ភ ​នៅទីនោះសម្បូរទៅដោយផ្ទះស្នាក់នៅ ​រីហ្សត ​ហាងកាហ្វេបែបធម្មជាតិ និងហាងតូចជាជាច្រើន ដ​ែលមិនធ្វើឱ្យអ្នកមិនបាច់ព្រួយថាដាច់បាយ ​ឬខ្វះខាតនោះឡើយ។

គួរឱ្យដឹងផងដែរថា Mae Hong Sorn (แม่ฮ่องสอน) ​ មានចម្ងាយពីទីក្រុងបាងកកដល់ទៅ  ៩២៤ ​គីឡូម៉ែត្រ ត្រូវការជិះយន្តហោះជាចាំបាច់  ជាពិសេសគឺត្រូវឆ្លងកាត់ការហោះហើរពីខេត្ត ​ឈៀងម៉ៃ​ជាមុនសិន៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

Pang Ung

Shutterstock_574393729 640x336

MG_1349 1024x683

Mae Hong Son Loop 1

Mae_hong_son.jpg

75328675_150194343030701_6362400106586570752_o


74327850_150193956364073_8323919547639791616_o

74417329_150194316364037_6042320185703006208_o

74492764_150194119697390_1203766886530023424_o

74910708_150194209697381_6456508457859153920_o

75302658_150194009697401_883490986288742400_o

75316069_150194153030720_5254042662951976960_o

75418260_150194086364060_8362314772854603776_o

76619275_150194233030712_2247838582528016384_o

75614051_150194416364027_222916400459546624_o

75500995_150194046364064_5452995370692902912_o

75439468_150193989697403_1285781460300595200_o