ចិត្តមនុស្សស្រី! យឺតបន្តិចក៏មិនអី ឱ្យតែអ្នកច្បាស់លាស់នឹងនាង នាងស៊ូទ្រាំរង់ចាំអ្នកជានិច្ច

មនុស្សស្រីគ្រប់រូប សុទ្ធតែទន់ជ្រាយក្នុងរឿងស្នេហា មិនថានាងរឹងមាំប៉ុនណាក៏ដោយ តែបើនាងដាក់ចិត្តស្រឡាញ់អ្នកណាម្នាក់ហើយ គឺនាងស្មោះចំពោះម្នាក់នោះ ជឿជាក់ ច្បាស់លាស់ និងចង់មានអនាគតជាមួយមនុស្សដែលនាងស្រឡាញ់មិនប្រែទេ នាងអាចលះបង់គ្រប់យ៉ាងដើម្បីមនុស្សដែលនាងស្រឡាញ់។

ប៉ុន្តែភាគច្រើននៃមនុស្សស្រីដែលស្មោះចំពោះស្នេហា នាងរមែងបានត្រឡប់មកវិញនូវ ការឈឺចាប់ កុហកបោកប្រាស់ ក្បត់ផិត ទឹកភ្នែកតែប៉ុណ្ណោះ នាងស្មោះប៉ះចំតែមនុស្សដែលមិនឱ្យតម្លៃនៃសេចក្ដីស្នេហា។

75339498_10157272999885091_4143250114594471936_o

មនុស្សស្រីណា! ក៏ដូចមនុស្សស្រីណាដែរ ឱ្យតែនាងស្រឡាញ់នរណាម្នាក់ហើយ ហើយម្នាក់នោះស្មោះ និងច្បាស់លាស់ចំពោះនាង មិនថាគេឱ្យនាងរង់ចាំយូរប៉ុនណាទេ

ក៏នាងអាចចាំបានដែរ នាងហ៊ានប្ដូរផ្ដាច់ លះបង់គ្រប់សព្វបែបយ៉ាង ឱ្យតែបានរស់នៅជាមួយមនុស្សដែលនាងស្រឡាញ់ នាងសុំតែម្យ៉ាងគឺ ស្មោះនឹងនាង​ ប្រាកដប្រជានឹងនាង ហ៊ានប្រឈមមុខគ្រប់យ៉ាងជាមួយនាង កាន់ដៃនាងហែលឆ្លងគ្រប់ឧបសគ្គទាំងអស់ នោះនាងលះបង់ទាំងជីវិតដើម្បីរួមដំណើរជាមួយនឹងអ្នក។


75388076_10157264763190091_3737566281411330048_o

សូមកុំឱ្យនាងចាំទាំងគ្មានសង្ឃឹម សូមកុំឱ្យនាងសង្ឃឹមទាំងមិនមានការពិត សូមកុំបំផ្លាញមនោសញ្ចេតនា ការស្រឡាញ់ ទឹកចិត្តដែលនាងមានចំពោះអ្នក សូមកុំធ្វើឱ្យនាងមានអារម្មណ៍ថា

ខកចិត្តខកបំណងព្រោះតែការរង់ចាំអ្នក សូមកុំឱ្យនាងឈឺចាប់ ខូចចិត្ត ទឹកភ្នែកព្រោះតែការស្រឡាញ់អ្នកអី​បំណាច់នឹងឱ្យនាងរង់ចាំហើយ សូមកុំធ្វើឱ្យនាងចំណាយចិត្តខុស៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ