មូលហេតុដែលផ្កាស្លា មានតម្លៃធំធេងជាងផ្កានានាសម្រាប់មនុស្សស្រី ​ជាពិសេសក្នុងថ្ងៃរៀបការតែម្តង!

ផ្កាស្លា ​ត្រូវបានគេចាត់ទុកថាជាផ្កាដ៏ពិសេសមួយនៅក្នុងទំនៀមទម្លាប់ខ្មែរពោលគឺនៅក្នុងពិធីមង្គលការតែម្តង។ ដោយពិធីពិសេសរបស់ពិធីមង្គលការសុទ្ធតែទាក់ទងនឹងផ្កាស្លា ​ជាពិសេសគឺទំនៀម កាត់ខណ្ឌស្លា ​ផ្កាស្លាបី និងបាចផ្កាស្លាជាដើម។

នៅក្នុងនោះ ផ្កាស្លា ៣ គឺជាស្លាដែលគេចង់ជាបីដុំ ដាក់ក្នុងកែវបី ឬតំកល់លើជើងពានបី  ដោយផ្កាស្លាទាំង  ៣  សុទ្ធតែមានភាពតំណាងរៀងៗខ្លួនដូចជា៖

Hoa Cau 5 1

-ផ្កាស្លាទីមួយ ៖ សំណុំផ្កាស្លាមាន ២១ ទងរុំស្រោបដោយស្លឹកម្លូរ ២១ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា ២១ ជុំវិញពក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ១២ របស់ឪពុក ។

-ផ្កាស្លាទីពីរ ៖  សំណុំផ្កាស្លាមាន ១២ ទង រុំសោយដោយស្លឹកម្លូ ១២ សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស ហោយដោតផ្កាស្លា ១២ ជុំវិញក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាកណ្ដាល ជានិមិត្តរូបគុណទាំង ១២ របស់ម្ដាយ ។

-ផ្កាស្លាទីបី ៖ សំណុំផ្កាស្លាមាន ៦ទង រុំស្រោបដោយស្លឹកម្លូរ ៦ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដាតផ្លែស្លា ៦ ជុំវិញពីក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាពៅ ជានិមិត្តរូបគុណទាំង ៦ របស់បង ។

05052014153349519NA20

ដោយនៅក្នុងនោះដែរ ​ផ្កាស្លា នៅក្នុងពិធីរៀបមង្គលការ ​ក៏សុទ្ធតែមានអត្ថន័យដ៏ធំធេង ​សម្រាប់គូស្វាមីភរិយាថ្មី ​ជាពិសេសគឺមនុស្សស្រីតែម្តង ដូចជា ៖

- ផ្កាស្លា គឺជាផ្កាមានស្រទាប់ការពារ ដែលឃ្មុំ និងកន្លង់មិនអាចចូលក្រេបលម្អងបាន។ ដូនតាខ្មែរចង់បញ្ជាក់ថា កូនស្រីរបស់គាត់គឺស្អាតសបរិសុទ្ធ ស្មោះត្រង់ និងមិនមានអ្នកណាប៉ះពៀរបានទេ ដូចជាផ្កាស្លាដូច្នេះឯង


- ផ្កាស្លាក្រអូបមានក្លិនប្រហើរ រសជាតិផ្អែមល្ហែមដូចជាសេចក្ដីស្នេហានៃគូស្រករទាំងពីរ

-ផ្កាស្លាដុះជាប់ៗគ្នាដូចគ្រាប់គជ់ សម្ដែងអំពីការគោរពបូជាព្រះពុទ្ធ ហើយក៏ផ្ទុកដោយអត្ថន័យនៃការដឹងគុណចំពោះអ្នកដែលផ្តល់កំណើត

-ទៀនក្រមួនមួយគូ ឱ្យកូនប្រុសស្រីក្រាបសំពះ បង្ហាញថាអនាគតទៅនឹងមានបុត្រភ្ញា ត្រូវឱ្យកូនបានរៀនសូត្រ ត្រូវអប់រំកូនឱ្យមានចំណេះឱ្យយភ្លឺដូចពន្លឺទៀនដែលចាំងទម្លុះអន្ធកាល។ ចង់ឲ្យប្តីប្រពន្ធធ្វើខ្លួនដូចទៀនក្រមួនមួយគូហ្នឹងដែលមានពន្លឺរស្មីបំភ្លឺកូនៗ។

- ប្រពៃណីឲ្យកូនស្រីលាងជើងកូនប្រុស។ កូនប្រុសជាន់លើថ្មមួយដុំ ហើយកូនស្រីយកកន្សែងជូតជើងនោះ។ ដូនតាចង់បង្ហាញថា កូនប្រុសកាលពីនៅលីវ ធ្លាប់ដើរលេង វាយទាត់ធាត់ ។ល។ ពេលដែលរៀបការចូលមករស់នៅ ត្រូវតាំងចិត្តដូចថ្ម ដែលថ្មនោះតំណាងផែនដី ដែលមិនចេះក្តៅក្រហាយ ជេរស្តី គឺអំណត់ អត់ធ្មត់។ ហើយការលាងជើងនោះគឺលាងជម្រះនូវរឿងរ៉ាវពីមុន ឬអ្វីមួយមិនល្អរបស់កូនប្រុសចោលឲ្យអស់។(#កន្លែងខ្លះមិនមានទំនៀមនេះទៀតទេ)

- ស្លាកន្សែង គឺម្លូ ស្លា ថ្នាំ កំបោរ ដាក់ចូលគ្នា ពេលយើងទំពារទៅវាចេញពណ៌ក្រហមតែមួយ។ ដូនតាចង់បង្ហាញថា កូនប្រុស និងកូនស្រី មកពីកន្លែងផ្សេងៗគ្នា ឲ្យចេះរួមរស់គ្នាជាធ្លុងមួយ ដូចជា ម្លូ ស្លា ថ្នាំ កំបោរ អ៊ីចឹង៕

ដកស្រង់ពី ៖ ព្រះតេជគុណ វិសុទ្ធោ សួង ប៉ាល់ ធម្មកថិកខេត្តសៀមរាប

Hoa Cau 1 1

74492266_211350236547976_6960778175785730048_n

60593166_10155972970355124_8141452036777443328_n