សន្យាណា! ថានឹងស្រឡាញ់គ្នា ឱ្យដូចថ្ងៃដំបូងដែលយើងបានចាប់ផ្ដើម

មិនខ្វល់ទេថា ថ្ងៃមុខទៅជាយ៉ាងណា មានរឿងអ្វីកើតឡើង ត្រូវជួប និងប្រឈមមុខនឹងបញ្ហាអ្វីខ្លះ ក៏ត្រូវតែចាប់ដៃគ្នា តស៊ូ ជម្នះ ពុះពារជាមួយគ្នាមិនរាថយ ហើយក៏មិនបោះបង់គ្នាចោលដែរ អ្វីដែលសំខាន់គឺ ចិត្តដែលស្រឡាញ់គ្នា មិនប្រែប្រួល ថ្ងៃដំបូងដែលយើងស្រឡាញ់គ្នាបែបណា សន្យាថា នឹងស្រឡាញ់គ្នាបែបនោះ មើលថែគ្នាឱ្យបានល្អរហូតទៅ។

73245410_2384715771857775_7115540106752032768_o

អ្វីដែលអូនចង់បាន គឺសុំឱ្យបងស្រឡាញ់អូនជាអូន ស្រឡាញ់នូវអ្វីដែលអូនមាន មិនថាល្អ ឬអាក្រក់ មិនថាចរិតអូនបែបណា ក៏សូមឱ្យបងទទួលយក និងជួយកែប្រែនូវចំណុចមិនល្អរបស់អូន ហើយទម្លាប់មួយចំនួន បើអូនមិនអាចកែប្រែបាន ក៏សូមឱ្យបងបើកចិត្តទទួលយកអូនផង។ អូនគ្រាន់តែជាមនុស្សស្រីធម្មតា អូនមិនមែនជាទេវតា ដែលល្អឥតខ្ចោះនោះទេ ដូច្នេះ សូមបងកុំធុញ កុំខឹង កុំបោះបង់អូនចោល បើថ្ងៃណាមួយ ពេលណាមួយ អូនប្រែជា ធ្វើខ្លួនគួរឱ្យធុញ រំខានបង មិនគួរឱ្យស្រឡាញ់ ក៏សូមឱ្យបងកុំប្រកាន់នឹងអូនអី មនុស្សស្រីគ្រប់រូប គឺសុទ្ធតែបែបហ្នឹង ចេះខឹង ចេះងរងក់ ពូកែរករឿង តែនាងចិត្តទន់ណាស់ ទោះពេលខ្លះ អូនរងរឿងបងក៏ពិតមែន តែអូនចង់ឱ្យបងលួងអូន ថ្នាក់ថ្នមអូន យកចិត្តទុកដាក់ជាមួយនឹងអូន មិនមែនទុកអូនចោលនោះឡើយ។ សន្យានឹងអូនណា មិនថា ថ្អៃមុន ថ្ងៃនេះ ឬតទៅថ្ងៃក្រោយ ក៏បងត្រូវតែស្រឡាញ់អូន ឱ្យដូចថ្ងៃដំបូង ដែលបងតាមស្រឡាញ់អូណអ៊ីចឹង។

74586074_2384715885191097_9114064642430205952_o

អូនមិនអាចគួរឱ្យស្រឡាញ់រាល់ថ្ងៃទេ ហើយអូនក៏មិនអាចល្អរហូតដែរ តែអ្វីដែលសំខាន់ អូនចង់ឱ្យបងព្រមទទួលយកគ្រប់យ៉ាងដែលជាអូន កុំស្រឡាញ់អូនតែមួយពេល កុំត្រូវការអូនតែមួយឆាវ កុំល្អនឹងអូនតាមតែអារម្មណ៍មួយគ្រា ទោះអូនរឹងមាំប៉ុនណា តែការដែលអូន ព្រមទទួលយកបង គឺមានន័យថា អូនចង់ឱ្យបងធ្វើជាកម្លាំងចិត្តរបស់អូន ធ្វើជាបង្គោលដ៏រឹងមាំសម្រាប់ជីវិតអូនហើយ ដូច្នេះ បងត្រុវនៅក្បែរ មើលថែ ផ្ដល់កម្លាំងចិត្ត និងស្រឡាញ់អូនឱ្យដូចដើម មិនឱ្យបងប្រែចិត្តនោះទេ បងត្រូវចាំ៕

74209810_2384716091857743_2543173470242471936_o


74271984_2384716018524417_9202905937868750848_o

74823000_2384715671857785_188762451154567168_o

75485959_2384715698524449_4211424297987604480_o

76732954_2384715848524434_8749513187054845952_o

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ