ធំជាងមុន ស្អាតជាងមុន ប្លែកជាងមុន! Color Cup Cambodia បើកដំណើរការ Soft Opening សាខាថ្មីហើយ កុំភ្លេចណាត់គ្នាទៅណា!

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា Color Cup Cambodia (Old School Bar) គឺជាផាប់មួយកន្លែងដែលកំពុងតែទទួលបានការពេញនិយមពីសំណាក់យុវវ័យ ដែលចូលចិត្តកន្លែងថ្មីៗប្លែក ការដេគ័រគំនូរសិល្បៈលើជញ្ជាំងដ៏ស្រស់ស្អាត ដោយទីកន្លែងនេះថែមទាំងជាកន្លែងពិសេសសម្រាប់ជួបជុំមិត្តភក្តិបានយ៉ាងរីករាយ ឯម្ហូប និងភេសជ្ជៈផ្សេងៗដូចជាស្រាក្រឡុកក៏ឈ្ងុយឆ្ងាញ់ ព្រមទាំងមានតម្លៃសមរម្យ អមដោយ Band ប្រគំតន្ត្រីកំដរកម្សាន្តផងដែរ។

ដោយទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងសម្បើម ពេលនេះ Color Cup Cambodia បានប្តូរទៅកាន់សាខាថ្មីមួយកន្លែងទៀតហើយ ធានាថាបរិយាកាសរឹតតែស្រស់ស្អាត ប្លែក ឯទីតាំងកាន់តែធំទូលាយជាងមុន ជាមួយនឹងការដេគ័រហាងទាក់ទាញគួរឱ្យចាប់អារម្មណ៍ខ្លាំង។ ដោយសាខាថ្មីរបស់ Color Cup Cambodia ដែលមានទីតាំងនៅក្រោយសាលា យុគន្ធរ ផ្លូវ ២៩២ នឹងធ្វើការបើកលក់សាកល្បង ( Soft Opening ) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះហើយ។

គួរឱ្យដឹងផងដែរថា កំឡុងក្នុងការបើកលក់សាកល្បង ( Soft Opening ) លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃពិសេស ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយលោកអ្នកអាចមកទទួលកាតបញ្ចុះតម្លៃ ៣០% នៅទីតាំងទី១ ចាស់ស្ថិតនៅ ផ្លូវលេខ ២៥៤ កែងផ្លូវ ៥៥ ម្ដុំខាងក្រោយក្រុមហ៊ុន CellCard ផ្លូវព្រះសីហនុ ក្បែរវិមានឯករាជ្យច្រកទី២ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 076 2222 396 / 010 233 020  ៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

72207847_153902882674970_6501245734862454784_n

73186626_143480327050559_137990345668427776_n

74701555_2476544945891049_9017493943457153024_o

 

 

Photo_2019 11 17_19 32 59

Photo_2019 11 17_19 33 03


Photo_2019 11 17_19 33 08

Photo_2019 11 17_19 33 11 (2)

Photo_2019 11 17_19 33 11

Photo_2019 11 17_19 33 13

Photo_2019 11 17_19 33 15

Photo_2019 11 17_19 33 23

Photo_2019 11 17_19 33 25

Photo_2019 11 17_19 33 28

Photo_2019 11 17_19 33 33

70512584_153902872674971_5336374398582521856_n