មានអ្នកចូលរួមគាំទ្រទេ? មហោស្រពចាបុីដងវែង ថ្ងៃ ២៧ ២៨ ២៩ ខែវិច្ឆិកា ខាងមុខនេះនៅ CJCC ភ្នំពេញ

ចាប៉ីដងវែង​​ ​គឺជាឧបករណ៍ភ្លេងបុរាណខ្មែរ ​ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ ​ថែមទាំងត្រូវបានអង្គការ​យូណេស្កូ ចុះ​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​ កាលពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៧​ កន្លងទៅថ្មីៗនេះផងដែរ។

នៅក្នុងឆ្នាំនេះ ​គឺជាឆ្នាំទី ២ ហើយនៃទំព័រប្រវត្តិសាស្រ្តនៃកំណត់ត្រាការចុះ​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​អរូបី នៃចាប៉ីដងវែងកម្ពុជា ​ហេតុនេះហើយព្រឹត្តិការណ៍សិល្បៈវប្បធម៌មួយត្រូវបានរៀបចំឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ​នោះគឺ ​« មហោស្រពចាប់ីដងវែង ​»។

ព្រឹត្តិការណ៍សិល្បៈវប្បធម៌ ចាប៉ីដងវែង ត្រូវបានរៀបចំយ៉ាងអស្ចារ្យ ​ដោយមានសិល្បករចាប៉ីដងវែងជាច្រើនរូប មកពីគ្រប់ទិសទីនឹងអញ្ជើញមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកតាមរយៈការសម្តែងរួមគ្នាមួយដ៏អស្ចារ្យ និងភ្ញាក់ផ្អើល។

គួរឱ្យដឹងផងដែរថា « មហោស្រពចាបុីដងវែង ​» នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី ២៧ ២៨ ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ CJCC ភ្នំពេញ (ក្នុងសាកលវិទ្យាល័យ RUPP )។ ​ដូច្នេះកុំភ្លេចចូលរួមគាំទ្រឱ្យបានកុះករ ក្នុងនាមជាកូនខ្មែរថែរក្សា ​និងអភិរក្សវប្បធម៌ខ្មែរ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

សូមទស្សនាកាលបរិច្ឆេទនៃកម្មវិធី ​និងការសម្តែងខាងក្រោមនេះ៖

75491843_1348398815340259_7006420063095881728_o


76779511_1186874758177121_471352354130624512_n

74661751_2562761590614121_661762913085685760_n

74696611_1186874864843777_5550679754685808640_n

72263576_2683053071755976_506009574818447360_n

75026593_1186874834843780_8115326236047179776_n

75266113_2683053108422639_8610259837533552640_n

75369187_2683053241755959_6238195807074385920_n