គាំទ្រផង! ទុយោបឺតធ្វើពីស្មៅតម្លៃតែ ១៦០រៀលលុយខ្មែរសោះ តែអាចជួយការពារ និងកាត់បន្ថយជាតិប្លាស្ទិចនៅលើពិភពលោក

ទាំងទុយោ ឬជាតិប្លាស្ទិចផ្សេងៗដែលយើងបានចោលដោយមិនបានគិតពិចារណាអោយស៊ីជម្រៅ វាអាចធ្វើឱ្យប៉ះពាល់ និងបំពុលពិភពលោកខ្លាំងណាស់ ដែលសារធាតុជ័រទាំងអស់ទម្រាំតែរលាយក្លាយជាបំណែកតូចៗ គឺត្រូវចំណាយពេលរហូតដល់ទៅ២០០ឆ្នាំឯណោះ។

ដូច្នេះយើងគួរតែផ្លាស់ប្តូរជាតិប្លាស្ទិច មកជារបស់ធម្មជាតិវិញ។ ចំណែកការប្រើប្រាស់ទុយោប្លាស្ទិចវិញ អ្នកនឹងទទួលបានសារធាតុគីមីដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់អ្នក។

បើយើងគិតអំពីបរិស្ថាន ឫស្សីនៅតែល្អជាងប្លាស្ទិច។  វាមិនមែនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ប៉ុន្តែពិភពលោកក៏ត្រូវស្វែងយល់ពីបញ្ហានេះពីព្រោះការយល់ដឹងអំពីកាកសំណល់ប្លាស្ទិចរបស់ប្រជាជននៅមានភាពតិចតួចណាស់ហើយកាកសំណល់ប្លាស្ទិចនៅក្នុងប្រទេសកម្ពុជាមានច្រើន។ ភាគច្រើននៃកាកសំណល់ត្រូវបានកាត់បន្ថយតាមរយៈការដុតដែលជាការខូចខាតមួយដោយសារវាបញ្ចេញផ្សែងពុលនិងសារធាតុពុលជាច្រើន។

ថ្ងៃនេះផងដែរ « ក្នុងស្រុក» សូមណែនាំទុយោស្មៅមួយប្រភេទដែលត្រូវបានផលិតនិងដាក់លក់នៅស្រុកខ្មែរយើង ថែមទាំងជារបស់ធម្មជាតិសុទ្ធសាធផងដែរ ដែលបំពង់បឺតធ្វើពីស្មៅនេះ ពុំមានលាយប្លាស្ទិក រូបរាងក៏ស្អាតទៀតផង ដែលលោកអ្នក អាចរកជាវបាននៅផេកហ្វេសប៊ុក « Organic Lifestyle ជីវភាពបែបធម្មជាតិ »។

ដោយទុយោដែលមានដាក់លក់នៅហាងនេះ ​ពិតជាមានតម្លៃសមរម្យបំផុត មួយដើមមានតម្លៃត្រឹមតែ160រ ប៉ុណ្ណោះ តែសម្រាប់ការជាវមួយប្រអប់មាន ១០០ទុយោ មានតម្លៃត្រឹមតែ $3.90 ដោយអាចរក្សាទុកបានដល់ទៅ ៦ខែឡើងទៅ ដោយទុកដាក់ក្នុងកន្លែងស្ងួត។

ដូច្នេះកុំភ្លេចជួយគាំទ្រផលិតផលខ្មែរផង ​ដោយមិនត្រឹមតែជួយថែរក្សាបរិស្ថាន ​កាត់បន្ថយការប្រើបផ្លាស្ទិច ​ជាពិសេសមានតម្លៃសមរម្យអាចទទួលយកបានទៀតផង៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Organic Lifestyle ជីវភាពបែបធម្មជាតិ

71136482_100245778054048_7254812504453283840_n

71736555_106093924135900_340792611121922048_n


72612649_138208087591150_5308805974172106752_n

72668995_106126077466018_3290335618961244160_o

73044987_123713692373923_595030807911858176_n

73515578_136051847806774_3717788639913050112_n

75375626_124675332277759_7469780453751259136_o

75392816_130046918407267_202393483351162880_n

75446685_135620817849877_8016055634732515328_n

75513612_138209134257712_4129725400018321408_n

75627440_136176724460953_2679182487367712768_n

77168484_134662287945730_4951861498583449600_n