ជនអនាថាសោះតែមានចិត្តល្អយ៉ាងនេះ! ខំដើរលក់ក្រូចឆ្មារ ដើម្បីយកចិញ្ចឹមសត្វឆ្មាដែលរស់នៅតាមចិញ្ចើមផ្លូវគួរឱ្យសរសើរខ្លាំង!

ថៃ ៖ ពិភពលោកតែមួយក៏ពិតមែន តែជីវិត ជោគវាសនាមនុស្សម្នាក់ៗដែលកើតមកកំណត់អោយមានរឺក្រ ហាក់ខុសឆ្ងាយគ្នាដូចមេឃនិងដី ជាពិសេសគឺអ្នកដែលមានរស់នៅតាមចិញ្ចើមថ្នល់ គ្មានផ្ទះសម្បែងត្រឹមត្រូវ រស់នៅតាមព្រេងវាសនាដែលបានកំណត់ ។

តែទោះជាយ៉ាងណាក្តី ទោះបីជាកូនអ្នករឺកូនអ្នកក្រ តែងមានចិត្តខុសៗគ្នា អាស្រ័យលើបរិបទរស់នៅនិងការអប់រំពីសង្គម។ អ្នកខ្លះមាន ក៏មានចិត្តល្អ ក៏មានចិត្តអាក្រក់ រីឯអ្នកក្រក៏ដូចគ្នា ។

នៅឯប្រទេសថៃឯណោះវិញមានបុរសអនាថាដែលរស់នៅតាមចិញ្ចើមផ្លូវចិត្តធម៌ម្នាក់ឈ្មោះ "ឡុងដុម" ដែលគាត់មានសេចក្តីអំណត់ និងប្រោសប្រណីទៅលើសត្វធាតុ ជាពិសេសសត្វឆ្មាផ្ទាល់តែម្តង ដែលកាត់ប្រកបរបរចិញ្ចឹមជីវិតលក់ក្រូចឆ្មា​ ដើម្បីផ្គត់ផ្គង់ខ្លួនឯងក៏ដូចជាចិញ្ចឹមសត្វឆ្មាដែលវង្វេងនិងរស់នៅចិញ្ចេីមផ្លូវ។

សម្រាប់គាត់វាមិនមានបញ្ហាទេ ប្រសិនបើគាត់អត់មានអីបរិភោគ ព្រោះគាត់ធ្លាប់សាុំនិងអត់អីហូបរួចទៅហើយ។ អ្វីដែលគាត់រកបានពីការលក់ក្រូចឆ្មា​ គាត់នឹងទិញម្ហូបសម្រាប់សត្វឆ្មាតាមចិញ្ចើមផ្លូវនិងអនាថាដូចជារូបគាត់ជាមុនសិន។ ប្រសិនបើរកបានប្រាក់បន្ថែមច្រើននោះ ទើបគាត់យកទិញម្ហូបសម្រាប់ខ្លួនគាត់។

ទង្វើដ៏មានចិត្តជ្រះថ្លាបែបនោះហើយទើបមាននារីវ័យក្មេងម្នាក់ឈ្មោះ Warunya Wattanasupachoke បានឃើញគាត់នៅតាមដងផ្លូវនិងផ្តិតយករូបថតរបស់គាត់ផុសទៅលើហ្វេសបុកថា “ ២០ បាតក្នុងមួយថង់​ ចំណេញនឹងត្រូវចំណាយសម្រាប់ថ្លៃម្ហូបអាហាររបស់សត្វឆ្មាគ្មានផ្ទះសម្បែង” ធ្វើអោយប្រជាជនមួយចំនួនធំមានសេចក្តីក្តុកក្តួលជាទីក្រៃលែង ថែមទាំងជួយទិញគាត់គ្រប់គ្នាៗ ពេលដែលពួកគេបានឃើញគាត់ដើរលក់ម្តងៗ ៕


ប្រភព ៖ បរទេស

865

867

866

869