មិត្តភក្តិ ​Goal! សច្ចាមិនយកប្តីយកប្រពន្ធ សម្រេចចិត្តសាងសង់ផ្ទះរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង

បរទេស ៖ ពេលខ្លះអ្នកមិនចាំបាច់ជ្រើសរើសជីវិតមានគ្រួសារប្តីប្រពន្ធក្នុងជីវិតក៏បានប៉ុន្តែអ្នកអាចជ្រើសរើសជីវិតរស់នៅជាមួយមិត្តភក្តិរបស់អ្នកដល់ចាស់សក់ស្កូវ។ ហើយប្រសិនបើអ្នកមានសំណាងហើយជ្រើសរើសដោយឈ្លាសវៃនោះមិត្តល្អរបស់អ្នកពិតជាផ្នែកមួយនៃគ្រួសារអ្នក។ មនុស្សធំឡើង ហើយទទួលបានការងារធ្វើ ឬចាប់ផ្តើមគ្រួសារតែងតែគិតពីអនាគតជីវិតប្តីប្រពន្ធ។

ពិតជារឿងប្លែកណាស់ នៅឯរដ្ឋ Texas ឯណោះវិញ មានមិត្តភក្តិមួយក្រុមបានរួមមតិគ្នាសាងសង់ផ្ទះមួយដើម្បីរស់នៅជាមួយគ្នា ដល់ចាស់ជរា ។ ក្នុងនោះផងដែរពួកគេបានសន្យាគ្នាថា ពួកគេនឹងមិនយកគ្រួសារ(ប្តីប្រពន្ធ)ឡើយហើយពួកគេសំរេចថាពួកគេនឹងមិនអនុញ្ញាតឱ្យរឿងនោះកើតឡើងចំពោះក្រុមរបស់ពួកគេ ដូច្នេះហើយទើបពួកគេបានចាប់ផ្តើមរៀបចំសន្សំលុយដើម្បីសាងសង់ផ្ទះតូចមួយផ្ទាល់ខ្លួនដ៏ស្ងប់ស្ងាត់ដើម្បីអោយពួកគេចាស់ទៅរស់នៅជាមួយគ្នាជាគោលដៅចុងក្រោយរបស់ពួកគេ។

មិនមែនជារឿងលេងសើចទេ ដែលមិត្តភក្តិបួននាក់ដែលធ្លាប់ជាមិត្តនឹងគ្នាអស់រយៈពេលពីរទសវត្សបានស្វែងយល់ពីចិត្តគ្នាហើយដោយមិនចំណាយពេលច្រើន មិនត្រឹមតែពួកគេចង់ដើរលេងជាមួយគ្នាប៉ុន្តែពួកគេចង់ចាស់ជាមួយគ្នា។ ដូច្នេះពួកគេបានសម្រេចចិត្តវិនិយោគទិញផ្ទះតូចមួយដែលនៅជិតនឹងទន្លេ Lano ក្បែរទីក្រុង Austin រដ្ឋ Texas សម្រាប់រស់នៅដល់ពួកគេចូលនិវត្តន៍នឹងចាស់ជរាជាមួយគ្នាដល់ថ្ងៃអវសាន្ត ៕


ប្រភព : បរទេស

រក្សាសិទ្ធដោយ : ក្នុងស្រុក

Best Friends Build Their Own Tiny Town To Grow Old Together

Tiny Home Bestie Hood 04