សង្ហាហើយចិត្តបុណ្យទៀត ! មន្ត្រីឥណទានម្នាក់ ឃើញក្មេងដើរអត់ស្បែកជើង ក៏បានធ្វើរឿងមួយនេះឡើង !

ថ្មីៗនេះ មានបងប្រុសម្នាក់ប្រទះឃើញថា ពេលដែលគាត់កំពុងធ្វើដំណើរ មានមន្រ្ដីឥណទានម្នាក់ ដែលមានឈ្មោះថា យ៉េន ជាង មានចិត្តល្អណាស់ ដោយបងប្រុសកំពុងតែធ្វើដំណើរស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់ដែលដើរដោយជើងទទេរ រួចហើយបងប្រុសក៏បាន ឈប់ម៉ូតូហើយឲ្យលុយក្មេងប្រុសនោះទៅទិញស្បែកជើងថែមទៀតផង !

ហើយពាក្យពេជន៍និងរូបខាងលើគឺត្រូវបានម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា Piseth Prø  ដែលបានបង្ហោះជាសារភ្ជាប់និងរូបភាពថា៖ «  គាត់ជាមន្ត្រីឥណទានចិត្តល្អម្នាក់ពេលគាត់ធ្វើដំណើរតាមផ្លូវស្រាប់តែឃើញក្មេងប្រុសម្នាក់ដើរតាមផ្លូវម្នាក់ឯងដោយគ្មានស្បែកជើង គាត់អាណិតគាត់ក៏បានអោយលុយទៅក្មេង សម្រាប់ទិញស្បែកជើង ហើយគាត់ក៏បានដឹកជូនទៅផ្ទះថែមទៀត អរគុណសម្រាប់ទឹកចិត្តរបស់គាត់ គាត់មិនមែនជាអ្នកមាន តែគាត់មានទឹកចិត្ត នេះជាគំរូល្អសម្រាប់មនុស្សគ្រប់គ្នា យើងគួរយកគំរូនេះតាមគាត់ @យ៉េន ជាង »។ 

ដូច្នេះហើយសូមបងប្អូនដែលមានលទ្ធភាព មេត្តាជួយដល់ប្អូនដែលគាត់ខ្វះខាតផងព្រោះថាយើងសុទ្ធតែជាខ្មែរដូចគ្នាចេះជួយយកអាសារគ្នាទៅ ៕

Screenshot Www.facebook.com 2019.11.20 10_32_18

75033714_528306738011752_9154599560222343168_n


75561453_528306754678417_1321482512660168704_n

75627350_599972023876442_2999730396477784064_n

69775593_550795892127389_2995632095734267904_n

66370436_518429775364001_341129761759690752_n

71548905_567769937096651_5589815891823951872_n