«គុយទាវឡាវទឹកកាពិ» ឆ្ងាញ់ជាប់ចិត្តសម្រាប់អ្នកទៅលេងខេត្តរតនគិរី និងស្ទឹងត្រែង

ជាធម្មតាអ្នកធ្លាប់តែស្គាល់ និងភ្លក់គុយទាវធម្មតាៗនៅតាមហាងនានា ជាមួយនឹងរសជាតិសាច់ផ្សេងៗគ្នា ដូចជាគុយទាវសាច់គោ ​គុយទាវឆ្អឹងជំនីសាច់ជ្រូក ​គុយទាវគ្រឿងសមុទ្រ  គុយទាវវៀតណាម (ហ្វើ) និងគុយទាវឆ្ងាញ់ៗជាច្រើនទៀត។

ដោយឡែកនៅតាមភូមិភាគជាយៗប្រទេសកម្ពុជាយើង មានគុយទាវម្យ៉ាងដែលកំពុងតែពេញនិយមផងដែរ ​នោះគឺ ​គុយទាវឡាវ។ ត្បិតថាគ្រឿងផ្សំហាក់មិនខុសពីគុយទាវយើងធម្មតា ​តែរសជាតិទឹកស៊ុបមានរសជាតិប្លែកបន្តិច ​ជាពិសេសគឺទឹកកាពិជ្រលក់បន្លែតែម្តង។ កាពិដែលទទួលទានជាមួយគុយទាវឡាវមិនមែនជាទឹកកាពិប្រភេទនំបញ្ចុកវៀតណាមនោះទេ ​តែវាជាកាពិឆាគ្រឿងឡើងឈ្ងុយ លាយសណ្តែកដី រសជាតិល្បីឆ្ងាញ់មែនទែន ​រហូតមានអ្នកវេចខ្ចប់ទឹកកាពិនេះទុកជ្រលក់ស្វាយ និងគ្រឿងម្ជូរផងដែរ។

អ្នកអាចរកទទួលទានគុយទាវឡាវនេះនៅខេត្តស្ទឹងត្រែង  រតនគិរី និងមណ្ឌលគិរីតែម្តង  ដោយកន្លែងលក់គុយទាវឡាវនោះមានអ្នកចូលទទួលទានច្រើនមែនទែន ​រហូតមានអ្នកឈរចាំផងដែរ។ តែបើចង់សាកនៅភ្នំពេញយើងក៏មានហាងមួយចំនួនដាក់លក់គុយទាវឡាវដែរ។

ចង់ដឹងថារសជាតិយ៉ាងណា កុំភ្លេចរកសាកភ្លក់ម្តងមើល៍  ធានាថាជាប់ចិត្ត!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក


49907539_968324606700698_7515243252180482995_n

50676079_1180622395446491_2491600373994482738_n

56215352_573038813207011_3915956745070079620_n

Photo