គំនិតល្អមែន! យកស្លឹកឈូក ​ស្លឹកចេក និងស្លឹកប្ញស្សី ​ច្នៃជាចានដាក់ម្ហូបអាហារផ្សេងៗ ការពារការប្រើប្រាស់ផ្លាស្ទិកប៉ះពាល់បរិស្ថាន!

ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹក ​មានប្រភពមកពីប្រទេសវៀតណាម បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ​និងកោតសរសើរជាខ្លាំង ​ដោយការយកស្លឹកឈូក ស្លឹកចេក  និងស្លឹកប្ញស្សីច្នៃជាចានប្រើប្រាស់។

ការច្នៃរបស់ប្រើប្រាស់ពីរបស់ធម្មជាតិបែបនេះ ​គឺជាគំនិតល្អមួយនៅក្នុងការពារបរិស្ថានពីការប្រើប្រាស់ចានស្នោ និងចានផ្លាស្ទិកដែលអាចប៉ះពាល់សុខភាពតាមរយៈការចេញជាតិជ័រគីមីផង ​និងជាចំណែកការពារបរិស្ថានពីផ្លាស្ទិកដែលមិនរលួយទៀតផង។

នៅក្នុងការផលិតត្រូវបានគេដឹងថា ​គេយកស្លឹកឈូក ស្លឹកចេក  និងស្លឹកប្ញស្សីទៅហាលឱ្យស្ងួត ​រួចដាក់ចូលម៉ាស៊ីនសង្កត់ចេញជាពុម្ពចានអាចប្រើប្រាស់បានតែម្តង ​ពិតជាគំនិតដ៏ពិសេសមួយមែន៕

68249496_405836563370799_6835137222597935104_n

68600279_405836556704133_1694757218412396544_n

68940415_405836690037453_134718903438802944_n


67953135_405836700037452_523186291496452096_n

67911059_405836653370790_4277850653029564416_n

67808131_405836646704124_8763925946248986624_n

67961474_405836606704128_2181489094515752960_n

68411828_405836626704126_170205482311483392_n