ចង់ប្រលែងលេងជាមួយឆ្មាខ្ជូតៗគួរឱ្យស្រលាញ់ ​អាចទៅលេងហាងកាហ្វេល្បីៗទាំងនេះបាន!

ភ្នំពេញ៖ ​ជាការពិតណាស់ ​ទាំងឆ្មា ​និងឆ្កែ ​គឺជាសត្វចិញ្ចឹមដែលស្និទ្ធស្នាលនឹងមនុស្សជាងគេ ​ដោយអ្នកខ្លះស្រលាញ់សត្វចិញ្ចឹមដូចជាសត្វញាតិក្រុមគ្រួសារទៀតផង។ ទោះជាយ៉ាងនេះក្តី ​ចង់ចិញ្ចឹមសត្វចិញ្ចឹមពេលខ្លះមិនមែនជារឿងងាយស្រួលទេ ​ព្រោះត្រូវការពេលវេលាមើលថែ  ទីធ្លាធំទូលាយ ​រួមទាំងឆ្មារស្អាតៗខ្ជូតៗខ្លះមានតម្លៃថ្លៃផងដែរបើចង់ចិញ្ចឹម។

តែបើលោកអ្នកជាមនុស្សស្រលាញ់សត្វឆ្មា​ និងចង់លេងជាមួយវា ​«ក្នុងស្រុក ​» សូមណែនាំហាងកាហ្វេ២កន្លែងល្បីៗមិនត្រឹមតែមានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ ​ថែមទាំងមានឆ្មារឱ្យប្រលែកលេងផងដែរដូចជា៖

១. CHHMA Catfé

ហាងកាហ្វេមួយនេះមានឆ្មាស្អាតៗ ​ខ្ជូតៗគួរឱ្យស្រលាញ់ជាង ២៥ ក្បាលឱ្យប្រលែង និងថតរូបលេងកម្សាន្តផងដែរ។ ជាពិសេសថែមទាំងមានកាហ្វេ និងភេសជ្ជៈច្រើនប្រភេទ ​រួមទាំងនំខេកឆ្ងាញ់ៗគួរឱ្យចង់ទទួលទាន។

ទីតាំង៖ ផ្លូវ១៧៨ ជិតសារមន្ទីជាតិ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 800 222 ។

1 (11)

1 (22)

1 (5)

1 (13)

1 (1)

1 (12)

1 (4)

២. Cat U House

Cat U House គឺជាហាងដែលមានបណ្តុំនូវឆ្មាពូជល្អៗស្អាតៗគួរឱ្យស្រលាញ់ជាច្រើន ដែលលោកអ្នកអាចចូលប្រលែលេង ថតរូបកម្សាន្តជាមួយឆ្មារបានតាមចិត្តតាមម៉ោងកំណត់ឱ្យចូលលេងរបស់ហាងនេះផ្ទាល់។ ក្រៅពីបានលេងជាមួយឆ្មា ​អ្នកអាចទទួលទានកាហ្វេភេសជ្ជៈឆ្ងាញ់ៗ ​អាហារសម្រន់ជាច្រើនមុខ ​រួមទាំងនំខេក និងបង្អែមជាច្រើនប្រភេទមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។

លើសពីនេះហាងនេះមានការតុបតែង ដេគ័រកន្លែងអង្គុយលេងស្អាតបែបខ្ជូតៗផងដែរ  ដែលអាចធ្វើឱ្យអ្នកអារម្មណ៍ស្រស់ថ្លាស្រស់ស្រាយពេលអង្គុយទទួលទាននៅទីនេះ។

ទីតាំង៖ ហាង Cat U House មានទីតាំងស្ថិតនៅ ផ្លូវ៥៧ កែងផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន ​អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 066 692 888៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

38817981_291500321613255_2406963422877974528_n

38926268_291500231613264_601677677824311296_n

48372757_361204824642804_3917740095054020608_n

64260286_453338615429424_504059968903708672_n

46749916_2278755929023033_3615613472475185152_n


64215807_452671858829433_909592529043718144_n

58933238_431901014239851_7325175557799280640_n

62259149_453338342096118_304152124860661760_n

67840219_483331082430177_9141625340194455552_n

67685541_486816158748336_3528700638827380736_n

67294494_483331089096843_2159233819528396800_n

46482784_346303656132921_1689689019564163072_n

46468529_346303629466257_7564889205986295808_n

44079860_329695144460439_5935639743600525312_n

46514689_2278755905689702_5406516724969242624_n

46521788_2278755882356371_1998781950248091648_n

៣. XoXo Meow Cafe

XoXo Meow Cafe ជាហាងកាហ្វេមួយដែលបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អ្នកស្រលាញ់ឆ្មា និងចង់ទទួលទានកាហ្វេរួមទាំងភេសជ្ជៈជាច្រើនមុខ។ ដោយទីនេះ មានឆ្មាដ៏គួរឱ្យស្រលាញ់ជាច្រើនប្រភេទដូចជា American Short hair, American curl និងឆ្មារជាច្រើនប្រភេទទៀតផង។

ដោយ ហាង XoXo Meow Cafe មានទីតាំងនៅផ្ទះលេខ១៩ ផ្លូវ២៩១ ខណ្ឌទួលគោក ក្រោយសាលាបឋម​សិក្សាទួលគោក ហើយមានបើកបម្រើជូនសេវាកម្មនេះ ចាប់ពីម៉ោង ៧ព្រឹក ៨យប់​ ផងដែរ៕

IMG_4623

IMG_4601

IMG_4635

Screen Shot 2019 11 20 At 2.30.59 PM

Screen Shot 2019 11 20 At 2.31.07 PM

Screen Shot 2019 11 20 At 2.32.01 PM

Screen Shot 2019 11 20 At 2.32.12 PM

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក