ញាក់សាច់! ៥ កន្លែងនៅលើពិភពលោក ដែលមានខ្មោចលងសាហាវៗ និងប្រវត្តិដ៏គួរឱ្យខ្លាច

បរទេស ៖ ជាការពិតណាស់ គ្រប់កន្លែងមិនថាព្រះវិហារ វិមាន រឺផ្ទះធំៗដែលមានការទុកចោល លែងមានមនុស្សនៅអស់ជាច្រើនឆ្នាំតែងតែមានរឿងរ៉ាវអាថ៌កំបាំងកប់ទុកទៅទីកន្លែងនោះ ដែលពេលខ្លះធ្វើទីកន្លែងដ៏ស្រស់ស្អាតមានភ្ញៀវទេសចរណ៍ចូលទស្សនា បានប្រែក្លាយជាតំបន់លងបន្លាចដ៏គួរអោយព្រឺឆ្អឹងខ្នង នៅសុទ្ធសឹងតែរឿងពិតដែលមានគេនិយាយតគ្នាៗពីតំបន់ទាំងអស់នោះជុំវិញពិភពលោក ៖

១. " ព្រះវិហារ Chaonei ”ទីក្រុងប៉េកាំងប្រទេសចិន

នៅច្រកចូលព្រះវិហារ Chaonei អ្នកនឹងឃើញមានជាសេចក្តីជូនដំណឹងបញ្ជាក់ថា មិនមានខ្មោចលងនៅក្នុថព្រះវិហារទេ។ ប៉ុន្តែរឿងព្រេងដ៏អាថ៌កំបាំងបែរជានិយាយផ្ទុយពីកន្លែងដែលគេថាគ្មានខ្មោចលងទៅវិញ។

ចាស់ៗនៅជិតតំបន់នោះបាននិយាយពីទីកន្លែងនោះថារឿងនិទានមួយនិយាយអំពីស្រីកំណាន់របស់មន្រ្តីរដ្ឋាភិបាលម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាតនៅក្នុងផ្ទះបន្ទាប់ពីមន្ត្រីរូបនោះបានចាកចេញពីនាងអំឡុងសង្គ្រាមកុម្មុយនិស្ត។ នាងត្រូវបានគេនិយាយថាឥឡូវនេះវិញ្ញាណនាងតែងលងបន្លាចអ្នកមកវិហារនោះជាពិសេស តែងលឺសម្លេងនាងស្រែករាល់យប់។

រឿងព្រេងនិទានមួយទៀតនិយាយថាគេហដ្ឋាននេះត្រូវបានប្រគល់ឱ្យដោយសង្ឃជនជាតិអង់គ្លេសដែលមានបំណងចង់អោយវាក្លាយជាព្រះវិហារប៉ុន្តែអ្នកជុសជុលព្រះវិហារទាំងនោះបែរជាបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងមុនពេលការសាងសង់ត្រូវបានបញ្ចប់ទៅវិញ។បន្ទាប់មកមានកម្មករសំណង់ស្រវឹងបីនាក់ក៏បានបាត់ខ្លួននៅលើនៅក្នុងព្រះវិហារនេះដែរ បើយោងតាមសារព័ត៌មាន Vintage News ។

1

២. ប្រាសាទChâteau de Trécesson ប្រទេសបារាំង

ប្រាសាទChâteau de Trécessonត្រូវបានគេនិយាយថាមានវិញ្ញាណខ្មោចលងជាខ្មោចរបស់នារីវ័យក្មេងម្នាក់ដែលត្រូវបានគេកប់ទាំងរស់នៅលើដីនៅទីតំបន់នេះ។

រឿងព្រេងនិទានមួយបានរៀបរាប់ថា មានចោរម្នាក់កំពុងរកចូលប្លន់នៅប្រាសាទនោះ ហើយស្រាប់តែប្រទះឃើញមនុស្សពីរនាក់កំពុងជីករន្ធមួយ។ បន្ទាប់មកមនុស្សទាំង ២ នាក់បានអូសនារីវ័យក្មេងម្នាក់ស្លៀកឈុតកូនក្រមុំហើយបោះសាកសពចូលក្នុងរន្ធ។

ចោរនោះបានរត់ទៅផ្ទះហើយប្រាប់ប្រពន្ធពីអ្វីដែលគាត់បានឃើញ ដោយអះអាងថាគាត់បានឃើញមនុស្សទាំង ២នាក់នោះ បញ្ចុះសពស្ត្រីវ័យក្មេងនោះទាំងរស់ព្រោះនាងបានធ្វើឱ្យគ្រួសាររបស់នាងអាម៉ាស់មុខ។ ប្រពន្ធរបស់គាត់បានប្រាប់គាត់ឱ្យរត់ត្រឡប់មកវិញហើយជួយសង្គ្រោះនារីវ័យក្មេងនោះប៉ុន្តែនៅពេលគាត់ត្រឡប់មកវិញកូនក្រមុំវ័យក្មេងបានស្លាប់ទៅហើយ។

2

៣. ផ្ទះខ្មោចលង Morgan ប្រទេសឥណ្ឌា

Morgan House ធ្លាប់ត្រូវបានកាន់កាប់ដោយប្តី និងលោកស្រី Morgan ដែលបានរស់នៅជាមួយទ្រព្យសម្បត្តិបន្ទាប់ពីរៀបការ។


រឿងព្រេងនិទានបញ្ជាក់ថាលោកម័រហ្គ្រែនធ្លាប់ធ្វើទារុណកម្មប្រពន្ធរបស់គាត់ដែលបណ្តាលឱ្យនាងធ្លាក់ក្នុងសភាពសោកសៅនិងមិនសប្បាយចិត្ត។ នៅទីបំផុតអ្នកស្រី Morgan បានស្លាប់ហើយប្តីរបស់គាត់ បានរត់ចោលពីទីកន្លែងនោះ។

អស់រយៈពេលជាច្រើនទសវត្សផ្ទះនេះស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោមរហូតដល់រដ្ឋាភិបាលឥណ្ឌាបានគ្រប់គ្រងលើវា។ ឥឡូវនេះវាដំណើរការជាសណ្ឋាគារមួយហើយមានអ្នកទេសចរណ៍ជាច្រើនបាន រាយការណ៍ថាលឺសំលេងកែងជើងរបស់លោកស្រី Morgan ដើរនៅកន្លែងកាំជណ្តើរជារៀងរាល់រាត្រី។

3

៤. Casa Loma នៅឯ Ontario

ប្រាសាទនេះត្រូវបានសាងសង់ដោយអ្នកជំនួញ Sir Henry Pellatt ក្នុងឆ្នាំ ១៩១៤ សម្រាប់ភរិយារបស់គាត់ឈ្មោះ Lady Mary Pellatt ។

សព្វថ្ងៃនេះមានភ្ញៀវទេសចរនិងបុគ្គលិកនៅឯប្រាសាទរាយការណ៍អំពីការមើលឃើញច្បាស់ពីស្រមោលតែងតែដើរកាត់ទីកន្លែងនោះមិនថាថ្ងៃត្រង់រឺពេលយប់ ថែមទាំងលឺសំលេងរំខាននៅជុំវិញទីកន្លែងទៀតផង។

ប្រាសាទនេះត្រូវបានគេនិយាយថាមានវិញ្ញាណខ្មោចលងជាច្រើន ដែលជាអ្នកបំរើលើអចលនទ្រព្យនៅដើមទសវត្សឆ្នាំ ១៩០០ ។ ប្រជាជននៅតំបន់នោះបាននិយាយថាពួកគេឧស្សាហ៍ប្រទះឃើញ វិញ្ញាណលោកHenry កំពុងក្រឡេកមើលតាមបង្អួចនៅជាន់ទី ២ ជាមួយកែវភ្នែកដ៏គួរអោយខ្លាច។

4

៥. ប្រាសាទKellie ប្រទេសម៉ាឡេស៊ី

ការសាងសង់វិមានKellieបានចាប់ផ្តើមនៅឆ្នាំ ១៩១៥ ប៉ុន្តែបានបញ្ឈប់នៅឆ្នាំ ១៩២៦ បន្ទាប់ពីលោកវីល្លៀមក្រែលស្មីតបានទទួលមរណភាព។ ក្រោយមកប្រាសាទនេះត្រូវបានលក់ ហើយក៏ធ្លាក់ចូលក្នុងសភាពទ្រុឌទ្រោម។

ចាប់តាំងពីពេលនោះមកវិញ្ញាណរបស់គាត់ត្រូវបានគេនិយាយថាលងនៅជាន់ទីពីរនៃប្រាសាទហើយវិញ្ញាណក្មេងស្រីម្នាក់ដែលត្រូវបានគេជឿថាជាកូនស្រីរបស់គាត់ក៏ត្រូវបានគេឧស្សាហ៍ឃើញរត់លេងនៅជុំវិញវិមាននេះដែរ។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី ២ ទាហានជប៉ុនមានគេនិយាយថាបានប្រហារជីវិតអ្នកទោសនៅលើប្រាសាទដោយបន្សល់ទុកនូវសាកសពនិងវិញ្ញាណតៃហោងដែលមកសព្វថ្ងៃនេះ វិមានKellie ក្លាយជាកន្លែងខ្មោចលងដ៏គួអោយខ្លាចមួយនៅប្រទេសម៉ាឡេស៊ី ៕

5

ប្រភព ៖ បរទេស

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក