កុំខ្លាចមានឈ្មោះថាស្រីមេម៉ាយ គួរតែខ្លាច ដែលខ្លួនឯងនៅតែទន់ជ្រាយ ស៊ូទ្រាំឱ្យប្ដីមើល ងាយ និងធ្វើ បាប

សម័យនេះហើយ គ្មានមនុស្សស្រីណានៅតែល្ងង់ព្រមឱ្យប្ដីធ្វើបាបតាមចិត្តនោះឡើយ ហើយក៏មិនមែនជាស្រីចាំតែសុំលុយប្ដីចាយ ចាំតេឱ្យប្ដីរកចិញ្ចឹមនោះដែរ​ រឹតតែមិនអាច ព្រោះតែខ្លាចពាក្យថា ស្រីមេម៉ាយ ក៏បណ្ដោយឱ្យខ្លួនឯងនៅក្រោមគំនាប ការធ្វើបាប មើលងាយ ជិះជាន់ក្បត់ផិតនោះឡើយ។

44096304_1990485950997178_1853023267166617600_o

មកដល់ពេលនេះហើយ ស្រីៗសុខចិត្តមានឈ្មោះថាស្រីមេម៉ាយ សុខចិត្តរកស៊ីចិញ្ចឹមកូន ចិញ្ចឹមខ្លួនឯង ក៏មិនអាចទ្រាំរស់នៅជាមួយនឹងប្ដីដែលក្បត់ផិត ធ្វើបាបចិត្តនាង ឱ្យស្រីខាងក្រៅមើលងាយ ជាន់ក្បាលនាងបានឡើយ។ ពេលខ្លះ ឈ្មោះថា មេម៉ាយ វាក៏សប្បាយចិត្តជាងការដែលមានប្ដីជាមនុស្សអត់កំណើត អាត្មានិយម បំផ្លាញក្ដីស្រឡាញ់ មិនផ្ដល់តម្លៃឱ្យប្រពន្ធកូន នាំតេរឿង និងបញ្ហាឱ្យគ្រួសារ។

44290388_1994303547282085_534015798130245632_o

សុខចិត្តធ្វើការហត់នឿយ ទោះត្រូវលំបាកតែម្នាក់ឯងក៏ដោយ ក៏មិនអាចឱ្យខ្លួនឯងទន់ជ្រាយ រស់នៅពឹងតែប្ដីនោះដែរ។ ប្ដីមិនល្អ ប្ដីមិនកំណើតលែងចោល កុំឱ្យវាក្លាយជាស្រមោលអន្ទោលតាមប្រាណ​ ធ្វើជាខ្មោចព្រាយ បំផ្លាញក្ដីសុខ និងសេរីភាពជីវិតយើងឱ្យសោះ។ ត្រូវចាំណាស្រីៗ សុខចិត្តលែងប្ដីមានឈ្មោះជាស្រីមេម៉ាយ ប្រសើរជាងរស់នៅក្នុងគ្រួសារដែលមានតែរឿងក្ដៅក្រហាយ ប្ដីអន្តរាយ មិនគិតគូរប្រពន្ធកូន។

44610464_1998329316879508_247966183033143296_o


មេម៉ាយក៏មេម៉ាយចុះ ឱ្យតែសប្បាយចិត្ត ជីវិតមានសេរីភាព មានការងារល្អធ្វើ អាចរកលុយចាយបានដោយខ្លួនឯង កុំទៅខ្វល់ពីពាក្យសម្ដីសើចចំអករបស់អ្នកណា មិនមែនពួកអ្នកនិយាយនោះ មករកស៊ីចិញ្ចឹមយើងទេ មនុស្សស្រី មិនមែនទាល់តែមានប្ដី ទើបរស់បានឡើយ ចុងក្រោយ មានតែយើងខ្លួនឯងទេ​ ដែលអាចធ្វើការរកស៊ី រកលុយមកចិញ្ចឹមខ្លួនឯង៕

44267156_1994036043975502_956104336209870848_o

46342188_2035910566454716_2434308861176315904_o

51489546_2153202218058883_2691888508162801664_o

52729291_2172224599489978_5251918874638548992_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ