ធុងសម្រាមច្នៃពីកង់ឡាន ស្នាដៃកូនខ្មែរដើម្បីបរិស្ថាន ស្រស់ស្អាត និងប្លែកថ្មី ឯតម្លៃក៏សមរម្យ កុំភ្លេចគាំទ្រផលិតផលខ្មែរផង!

ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹកនៃការផលិតធុងសម្រាមបរិស្ថានមួយ បានធ្វើឱ្យមហាជនមានការកោតសរសើរនូវការច្នៃប្រតិដ្ឋថ្មី ​ដោយយកកង់ឡានជារបស់ប៉ះពាល់បរិស្ថាន មកប្រើប្រាស់ឡើងវិញធ្វើជាធុងសម្រាមដើម្បីការពារបរិស្ថានទៅវិញ។

តាមរយៈគណនីហ្វេសប៊ុកផេក ​Davin  Shop  បានបង្ហោះរូបភាព ថែមទាំងរៀបរាប់ថា៖ « ស្នាដៃខ្មែរយើងគួរតែខំលើកស្ទួយ កុំបណ្ដោយអោយដង្ហើមខ្មែរស្ទើរផុត គំាទ្រគេក្ដីសង្ឃឹមយើងរលត់ ម្ដេចនឹងផុតពីវិបត្តិគ្រោះក្រីក្រ។ សូមអរគុណដល់ពុកម៉ែបងប្អូនដែរស្រលាញ់បរិស្ថាន និងជួយគាំទ្រធុងសំរាមយើងខ្ញុំ ០៨១ ៨៥៧ ៨០០​»។

គួរឱ្យដឹងផងដែរថា ធុងបរិស្ថានពណ៌ខ្មៅមួយតំលៃ 25$ ឯពណ៌បៃតងមានតំលៃ 27$ តែប៉ុណ្ណោះ ។ កុំភ្លេចូលរួមគាំទ្រ និងជាវផលិតផលធុងសម្រាមបរិស្ថានពីស្នាដៃកូនខ្មែរយើងផង ​ដោយការជាវ នឹងមានការដឹកជូនដល់ទីកន្លែងសម្រាប់នៅក្រុងភ្នំពេញផងដែរ ​ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 081 857 800 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Davin Shop

2222

65919394_390484588228534_8934576284093120512_n


65538813_390484548228538_2755953180947775488_n

65231429_390484434895216_3412569228564234240_n

64473701_381657725777887_1780026269291773952_n

62524568_381657879111205_2377844841691217920_n

62356740_381657512444575_3558896951862755328_n

64243155_381657829111210_3228984407729635328_n