សារមន្ទីរភូមិអាស៊ី ខេត្តកំពង់ធំ ​កំពុងដាក់តាំងបង្ហាញឧបករណ៍ប្រើប្រាស់ជាតិពន្ធុវិទ្យា ក្នុងការរួមចំណែកថែរក្សា និងអភិរក្សវប្បធម៌ប្រពៃណីខ្មែរ

ដើម្បីរួមចំណែកការពារ  អភិរក្ស ​សម្បត្តិវប្បធម៌ប្រពៃណីខ្មែរ ​ប្រជាជនខ្មែរមួយចំនួនធំតែងតែចូលរួមរួមចំណែក  នៅក្នុងការថែរក្សាមរតកជាតិ ​ដែលបានបន្សល់តាំងពីជំនាន់មុន  មករក្សាទុក ​ឬបង្កើតជាទីកន្លែងសារមន្ទីរមួយសម្រាប់ខេត្ត ​និងតំបន់រៀងៗខ្លួនទាំងជនជាតិខ្មែរ ​និងជនជាតិភាគតិច។

នៅក្នុងនោះដែរ ​សម្រាប់ខេត្តកំពង់ធំ ​ក៏មានរៀបចំ សារមន្ទីរ ដើម្បីតាំងបង្ហាញឧបករណ៍ប្រើប្រាស់ជាតិពន្ធុវិទ្យាផងដែរ ​ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាយល់ដឹងបន្ថែមទៀត  ដោយក្នុងនោះ ជាតិពន្ធុ គឺសំដៅដល់អត្តសញ្ញាណរបស់ក្រុមមនុស្សដែលមានទំនាក់ទំនងនឹងគ្នាដោយការបូកបញ្ចូលគ្នានៃវប្បធម៌សាសនាភាសាប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្រ្តដោយឡែកៗ។

តាមរយៈគណនីហ្វេសប៊ុកChhim Chhouden បានសរសេររៀបរាប់ថា៖ « រីករាយដែលបានក្លាយជាចំណែកមួយនៃការចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណីខ្មែរ។ យើងអាចចូលរួមថែរក្សាទាំងអស់គ្នា ដោយប្រាជ្ញា ស្មារតី កំលាំងចិត្ត កំលាំងកាយ ការលើកទឹកចិត្ត ការចូលរួមតាមវិធីផ្សេងៗដែលយើងអាចធ្វើទៅបាន។ នេះជាសារមន្ទីរភូមិអាស៊ី ដែលកំពុងដាក់តាំងបង្ហាញឧបករណ៍ប្រើប្រាស់ជាតិពន្ធុវិទ្យា។ នេះជាការរួមចំណែកដោយប្រើប្រាស់ជំនាញវិជ្ជាជីវៈដែលខ្ញុំមានខាងប្លង់ បូករួមការតុបតែងលម្អ សម្រាប់ការងារអភិរក្ស។ អរគុណដល់ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងទីក្រុង និងជនបទដែលជួយជ្រុំជ្រែងឲ្យសារមន្ទីរនេះកកើតឡើង។ ចូលទស្សនាដោយសេរី ទីតាំងក្នុងខេត្តកំពង់ធំ ក្រោយសារមន្ទីរខេត្តប្រហែល ៥០០ម៉ែត្រ »៕

Se5790oo

77373895_10212505951163890_8743713714189893632_o

72662244_10212505954403971_5651677650113003520_o


73222239_10212505953763955_7042670080995360768_o

77023063_10212505953083938_1660127940781801472_o

78301229_10212505954683978_5544015464386002944_o

78758134_10212505954083963_7925382703245950976_o

78886910_10212505953483948_7662275463414284288_o