អីយ៉ា! ​ហាងកាហ្វេឡូយអស់ទាស់ ​បរិយាកាសត្រជាក់ស្រស់ស្រាយ ​ការពិតមកលាក់កាយនៅក្នុងរមណីយដ្ឋានវត្តភ្នំយើងសោះ

ហាងកាហ្វេ ​ជាទូទៅត្រូវបានគេរៀបចំសម្រិតសម្រាំងជាហាងតូចធំ ​មានម៉ាស៊ីនត្រជាក់ ​និងកន្លែងអង្គុយមានផាសុកភាព  សម្រាប់អតិថិជនអង្គុយធ្វើការ ​ឬជួបជុំមិត្តភក្តិជាដើម ​តែសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងជាមួយបរិយាកាសធម្មជាតិពិតៗប្រហែលជាពិបាករកបន្តិចហើយនៅក្នុងទីក្រុងដែលអ៊ូអរបែបនេះ។

តែមិនបាច់បារម្ភទេ  ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំហាងកាហ្វេមួយកន្លែងដែលស្ថិតនៅកណ្តាលក្រុង ​តែមានបរិយាកាសធម្មជាតិជុំវិញ ​ដើមឈើតូចធំ ​ថែមទាំងស្ងប់ស្ងាត់ល្អទៀត ​ដែលលោកអ្នកនឹកស្មានមិនដល់ ​នោះគឺហាងកាហ្វេ Antique Cafe ​ ដែលមានទីតាំងនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំយើងតែម្តង។

ហាងកាហ្វេមួយនេះស្ថិតនៅកណ្តាលធម្មជាតិ  ដែលមានតូបកាហ្វេតូចល្មម ​និងតុកាហ្វេ ​៣ ​ទៅ ​៤ ​តុ ដែលអាចឱ្យលោកអ្នកអង្គុយក្រេបកាហ្វេរសជាតិឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ ​អាចអង្គុយអានសៀវភៅ ​ឬជជែកគ្នាតិចៗទៅតាមការគួរ  ដោយសារតែទីនេះជាកន្លែងប្រវត្តិសាស្រ្ត ​និងសម្រាប់គោរពបូជា​ វាមិនមានសភាពអ៊ូអរខ្លាំងរំខានអ្នកដែលចូលចិត្តស្ងប់ស្ងាត់ជាមួយធម្មជាតិ និងបរិយកាសត្រជាក់ចិត្តមួយនេះឡើយ។

គួរឱ្យដឹងផងដែរថា  Antique Cafe ​មានទីតាំង ​នៅរមណីយដ្ឋានវត្តភ្នំយើងនេះតែម្តង  ដោយមានបើកបម្រើការចាប់ពីម៉ោង ៧ព្រឹក ​រហូតដល់ម៉ោង​ ៥ល្ងាចតែប៉ុណ្ណោះ ​ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មាន​ ឬទីតាំងលម្អិតតាមរយៈលេខទូរស័ព្ទ 011 919 151 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

72839471_107628917341696_7002339878524420096_o


78034719_125623935542194_3138667644996026368_o

75586172_114360370001884_5008928441282592768_o

76713948_124684882302766_4119310611131662336_o

78045617_124684608969460_6140160558613135360_o

77011484_127007632070491_3307186558074880000_o

77293402_125291592242095_8103710651613970432_o