ខ្សែការពារកណ្ដាលខ្មែរកម្ពុជាក្រោម រៀម ស៊ឹង​ចាក​ចេញ​ពី​ភ្នំពេញក្រោន

តាម​ការ​បញ្ជាក់របស់​ក្លិប​ជើង​ឯក​៦​សម័យកាលភ្នំពេញ​ក្រោនក្នុង​បណ្ដាញសង្គមរបស់​ខ្លួន​នៅ​ព្រឹកថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​ចែកផ្លូវគ្នា​ជាមួយ​ខ្សែ​ការពារ​មាន​ដើម​កំណត់​នៅ​ខ្សែ​កម្ពុជា​ក្រោម ​រៀម ស៊ឹង​ហើយ។

5c6a57544f79f

អតីតកីឡាករ​របស់​ក្លិប​គិរីវង់សុខសែនជ័យរូបនេះបាន​មក​ចូល​រួម​ជាមួយក្រុម​សិង្ហក្រហម​បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ​ដោយ​លេង​បាន​២២​ប្រកួត​ទាំង​ក្នុង​ពាន​ Metfone Cambodian League និង​ពាន Hun Sen Cup 2019។​

Dip Hoai Xuan Kirivong Sok Sen Chey Fc_let1gjgoh3021su0isglchpjk

បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​កាល​ពី​ថ្មី​ៗនេះ​!​កីឡាករ​ធ្លាប់​លេង​នៅ​លីគ​កំពូល​វៀតណាម​នឹង​ផ្ទេ​រទៅ​លេង​នៅ​ក្លិប​អតីត​ជើង​ឯកលីគ​រដូវ​កាល​២០១៨ ណាហ្គាវើល​នៅ​រដូវ​ថ្មី​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ កីឡាករ​មាន​ឈ្មោះ​ជា​ភាសាវៀតណាមថា Diệp Hoài Xuân ​រូបនេះធ្លាប់​លេង​ក្លិប​វៀតណាម​ជា​ច្រើន​មក​ហើយ​ដូច​ជា inh Long F.C., Ca Mau F.C., Kirivong Sok Sen Chey, Dong Thap, Hải Phòng, និងHồ Chí Minh Cityជា​ដើម៕


Tan Binh Kampuchea Ream Sung Cua Dong Thap

 

Nam Nh Hi Phong Vong 6 Vleague 2018_1trb3gwbk55lm1s9t1jezn1h47

រូបភាព៖ PPC. Google

ប្រភព៖ភ្នំពេញក្រោន