U22កម្ពុជាហ្វឹកហាត់​ខ្លាំងត្រៀម​ប៉ះ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ាក្នុង​ស៊ីហ្គេមពូល​A

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំងនៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សម្រួច​សមត្ថភាព​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​កំពូល​តារាង U22មីយ៉ាន់ម៉ា​ក្នុង​ការ​ប្រកួត​ទី​៣​ពូល​A វិញ្ញាសាបាល់ទាត់​បុរស​ក្នុង​ព្រឹត្តិការណ៍ SEA Games 2019នៅ​ប្រទេស​ហ្វីលីពីន។

77220252_111993163608580_1159690768202334208_o

ក្នុង​ការ​ប្រកួត​នេះ​កម្ពុជាកម្ពុជា​ត្រូវ​ការ​យក​ឈ្នះ​ដាច់​ខាត​ដើម្បី​ឡើង​ទៅ​ឈរ​កំពូល​តារាង​និង​ឡើង​វគ្គខ្វែង​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​ទោះ​បី​ជា​មួយ​ប្រកួត​ចុង​ក្រោយ​ត្រូវ​ប៉ះ​ម៉ាឡេស៊ីក៏​ដោយ។​ចំណែក​ក្រុម​ U22មីយ៉ន់ម៉ា​វិញ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​៣​ប្រកួត​ក្នុង​ស៊ីហ្គេម​នេះ​ ពួក​គេ​មាន​៧​ពិន្ទុ​ក្រោយ​ឈ្នះ​២​ប្រកួត​និង​ស្មើ​១​ប្រកួត។

76767519_2532268377010655_3730967296089260032_o

ប្រកួត​ចុង​ក្រោយរបស់ពួក​គេគឺ​ត្រូវ​ប៉ះ​កម្ពុជាដែល​កំពុង​តែ​សម្រួចជើង​និង​ដាក់​គោលដៅ​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តស៊ីហ្គេម។ ខាង​ក្រោម​ជា​សកម្មភាព​ក្រុមឈុត U22កម្ពុជា​ហ្វឹកហាត់ព្រឹក​នេះ​នៅ​ហ្វីលីពីន៖

78999121_2540098649560961_4533680942656520192_o

 

78257615_2540098429560983_5969649485083574272_o

 

78162033_2540098176227675_3805906207592415232_o

 

78141043_2540099832894176_6126972200105803776_o


 

78090500_2540096642894495_5096183321830883328_o

 

78064184_2540099299560896_5651152418562375680_o

 

78052863_2540098909560935_2747003667398787072_o

 

78042464_2540096369561189_2033987354791772160_o

 

77420498_2540099676227525_441126049338621952_o

រូបភាព៖ សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា