U22កម្ពុជា​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ SEA Games បាន​សម្រេច​ហើយ ក្រោយ​ឈ្នះ​ម៉ាឡេស៊ី​៣​ទល់១

ក្រុមជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២២ឆ្នាំ​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​វ័យ​ក្រោម​២២ឆ្នាំ​ហើយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ U22ម៉ាឡេស៊ី​ក្នុង​លទ្ធផល​៣​ទល់​១នា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នា​មុននេះបន្តិច។

ជាមបិដុា

Screenshot_17


បី​គ្រាប់​របស់​កម្ពុជា​រក​បាន​នៅ​វគ្គ​ទី​២​ទាំងអស់​បន្ទាប់​ពី​វគ្គ​ទី​១​ស្មើ​គ្នា​ក្នុង​លទ្ធផល​០​ទល់​០។​បី​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ អ៊ិន សូដាវីដ ស៊ាង ចន្ធា និង​កែវ​សុខផេង។​ U22ម៉ាឡេស៊ី​ខំ​ប្រឹង​សម្រុក​ខ្លាំង​ដែរ​រហូត​ដល់​រក​បាន​១​គ្រាប់​នៅ​នាទី​៨៨។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​!​U22កម្ពុជា​នៅ​តែ​យក​ឱកាស​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​។​ចំណែក U22ហ្វីលីពីន​យក​ឈ្នះ​ទីម័រខាងកើត​៦​ទល់​១​មាន​៧ពិន្ទុ​ដូច​កម្ពុជា​ដែរ ។

78932962_2544695542434605_7925490047363579904_o

ទោះ​បី​ជា​មាន​ពិន្ទុស្មើ​គ្នា​ពិត​មែន ​​ប៉ុន្តែ​កម្ពុជា​មាន​គ្រាប់បាល់​ចំណេញ២​គ្រាប់​លើស​ U22​ហ្វីលីពីន។ នេះ​មានន័យថា​កម្ពុជា​យើង​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ហើយ។