តោះត្រៀមៗ! ពិព័រណ៍សៀវភៅកម្ពុជា លើកទី៨ នឹងមកដល់ចុងឆ្នាំ ២០១៩ នេះហើយ!

ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដែលមានកម្មវិធីយ៉ាងច្រើន ហើយក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំង ចំនួន៧លើក កន្លងមក ក្រុមការងារពិព័រណ៍សៀវភៅកម្ពុជា បានប្រកាសរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី៨។

47323043_933746393490980_7201747255798267904_o

48230464_933746540157632_5521677008767025152_o

ពិព័រណ៍សៀវភៅកម្ពុជា លើកទី៨ បានប្រកាសរៀបចំហើយ នេះបើតាមទំព័រផ្លូវការរបស់កម្មវិធី Cambodia Book Fair បានប្រកាសថា ព្រឹត្តិការណ៍ ពិព័រណ៍សៀវភៅកម្ពុជា លើកទី ៨ នឹងប្រារព្វធ្វើចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ២០១៩ នៅបណ្ណាល័យជាតិ។ ពិព័រណ៍សៀវភៅឆ្នាំនេះ ស្ថិតក្រោមពាក្យស្លោក «ផ្ដើមពីក្ដីស្រមៃ ដៃកាន់សៀវភៅ» នឹងស្វាគមន៍ប្រិយមិត្តដែលចូលចិត្ត និងនិយមការអាន ឱ្យមកចូលរួមឱ្យបានកោះករ ដើម្បីទទួលយកនូវកម្មវិធីនេះផងដែរ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍លើកនេះ ក៏មានរៀបចំស្តង់រហូតដល់ ១៣០ ស្តង់ និងមានការចូលរួមពីតារាចម្រៀងជាច្រើនដួងផងដែរ។

78554319_1188105001388450_6461234665641476096_o


78687670_1189907901208160_4713109669667667968_o

48386755_933746586824294_3588171066700201984_o

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍ ពិព័រណ៍សៀវភៅលើកទី ៨ សូមចូលទៅកាន់ទំព័រ Cambodia Book Fair ។

48255948_933704136828539_7605601097905864704_o

48362840_933704073495212_3999732283455045632_o