គ្រូបង្វឹក​វៀតណាម​ថា​ មិន​បាន​បញ្ជូនក្រុមស៊ើបការណ៍ទៅ​លួច​ថត​ក្រុម​កម្ពុជា​ហ្វឹកហាត់​ទេ

ក្រុមជម្រើស​ជាតិ​ U22វៀតណាម​នឹង​ត្រូវ​ជួប​ក្រុម​ U22កម្ពុជា​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​ក្នុង​ស៊ីហ្គេម​២០១៩​ខណៈ​ជួប​គ្នា​នេះដែរ គ្រូ​បង្វឹកវៀតណាម​លោក Park Hang-Seo ថា​កម្ពុជា​មានចំណុច​មួយ​ល្អ​ជាង​វៀតណាម​។

Truc Tiep Hop Bao U22 Viet Nam Hlv Park Noi Gi1575617324

ក្នុងសន្និសីទកាសែតមុន​ការ​ប្រកួត​កាល​ពី​ថ្ងៃ​មិញ! គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូងរូបនេះនិយាយថា៖ " ការ​ប្រកួត​ជាមួយកម្ពុជានៅ​ថ្ងៃ​ស្អែកគឺ​ពិត​ជា​មានអត្ថន័យ នឹង​ជាការ​ប្រកួត​ដ៏​លំបាកមួយ។​បើ​យើង​ឈ្នះ​​យើង​នឹង​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រហើយ​វា​ជា​ការ​ប្រកួត​ដែល​លំបាក​ពី​ព្រោះ​កម្ពុជាស្ថិត​ក្នុង​ពូល​A"។

Quang Hai Chan Thong


" ដូច្នេះពួក​គេ​លេង​តិច​ជាង​យើង​មួយប្រកួត​ហើយ​ពួក​គេ​ចំណេញ​បាន​មួយ​ថ្ងៃ​ដើម្បី​សម្រាក តែ​យើង​នឹង​ប្រឹងប្រែងរាល់​អ្វីៗទាំងអស់សម្រាប់​ថ្ងៃស្អែក"។

"យើង​គោរពក្រុមកម្ពុជា​យើង​មិន​ដែល​បញ្ជូន​ក្រុមស៊ើបការណ៍​ណាទៅយកព័ត៌មានពី​ក្រុម​ដទៃ​ទៀត​នោះ​ទេ។ ពួក​យើង​រវល់​ជាមួយការងារយើង​ដូច្នេះយើង​មិន​បាន​ស៊ើបការ​ពី​ក្រុមកម្ពុជា​ទេ"៕

74217867_2547398762164283_2647921335975542784_o