គ្រូ​បង្វឹក​កម្ពុជានិយាយអ្វីខ្លះ​មុន​ជួប​វៀតណាម​ល្ងាច​ស្អែក?

ក្រុមជម្រើស​ជាតិ​ U22វៀតណាម​នឹង​ត្រូវ​ជួប​ក្រុម​ U22កម្ពុជា​ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​វិញ្ញាសាបាល់​ទាត់​ក្នុង​ស៊ីហ្គេម​២០១៩​ខណៈ​ជួប​គ្នា​នេះដែរ គ្រូ​បង្វឹក​កម្ពុជាលោក Felix Dalmas ត្រៀមខ្លួន​បង្ហាញភាពភ្ញាក់ផ្អើល​ដល់​ក្រុម​វៀតណាម​។

76725987_2547063002197859_6517074738047614976_o

និយាយក្នុងសន្និសីទកាសែតមុន​ការ​ប្រកួតគ្រូ​បង្វឹក​កម្ពុជា​និយាយបែបនេះ៖" ការ​ប្រកួតថ្ងៃ​ស្អែកគឺ​ជ​ការ​ប្រកួត​ដ៏​សំខាន់មួយដើម្បី​ឆ្ពោះទៅវគ្គចុងក្រោយ។​យើង​ត្រៀមខ្លួនបានល្អ​ហើយ​តែងតែមានសង្ឃឹម និង​ឆន្ទៈចង់​ឈ្នះសម្រាប់​ការ​ប្រកួត​ណាក៏​ដោយ"។

79094085_1849672541846136_7537567359943311360_n


គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីនបន្ត​ថា៖"​យើង​ដឹង​ថា​វៀតណាមបាន​ប្ដេជ្ញាយក​ឈ្នះការ​ប្រកួត​ថ្ងៃ​ស្អែក ដូច្នេះវាជាឱកាសល្អមួយដែល​យើង​ត្រូវលេងជាមួយក្រុមដែលមានកីឡាករ​មាន​ទេពកោសល្យ​និង​គ្រូ​ដែលមានបទពិសោធន៍"។

លោកបន្ត​ថា៖ ក្នុងកីឡាបាល់​ទាត់អ្វីៗក៏​អាច​កើត​ឡើង​បាន​ដែរ។​គ្មាន​មនុស្សច្រើន​នោះ​ទេ​ដែលរំពឹង​ថា​យើង​ឡើង​មក​ដល់​វគ្គ​នេះ។​សម្រាប់​ការ​ប្រកយត​នៅ​ថ្ងៃ​ស្អែកនេះ​ក៏​ដូចគ្នា​ អ្វីៗ​ក៏​អាច​ទៅរួច"៕

79090913_2547437732160386_7558638933353955328_o