តោះទៅលេង! មិននឹកស្មានសោះថា ខេត្តសៀមរាប ទឹកធ្លាក់ចង្រ្គានរយ មានទេសភាពស្អាតពិសេសបែបនេះ

សៀមរាប៖ ថ្មីៗនេះ សម្រាប់អ្នកដែលទៅលេងខេត្តសៀមរាប ​ប្រាកដជាមានកន្លែងកម្សាន្តថ្មីមួយទៀតហើយ ​ល្បីថាមានទេសភាពស្រស់ស្អាតប្លែកអមដោយព្រៃភ្នំ ​ជាពិសេសទឹកធ្លាក់ត្រជាក់ស្រេបគួរជាទីគយគន់នោះគឺ ​« ទឹកធ្លាក់ចង្ក្រានរយ »

« ទឹកធ្លាក់ចង្ក្រានរយ » គឺជាតំបន់​ទេសចរណ៍​មួយ ដែលមាន​ទឹក​ធ្លាក់​ស្អាតមួយ​នេះ ​ត្រូវ​បាន​​គេ​តំណាល​ពីប្រវត្តិដំបូងថា ឈ្មោះ ​ភ្នំ​ចង្ក្រាន ត្រូវបានគេដាក់តាំងពីសម័យមុន ​ដោយសារ​សំបូរ​មុំ​ចង្ក្រាន​ជា​ច្រើន ​ដែល​អាច​ដាក់​គម្រប​គ្រប់​ទំហំ​ឆ្នាំង និង​ត្រូវ​បាន​​គេ​​និយាយ​ត​គ្នា​ថា​ជា​កន្លែង​ដាំ​ថ្នាំ​របស់​ស្ដេច​គំ​លង់។​​

ទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយនេះអាចឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅលេងងូតទឹកកម្សាន្តក៏បាន ​ចង់សម្រាកបោះតង់តាមរបៀបផ្សងព្រេងក៏បាន ​ដោយ​ផ្លូវ​ធ្វើ​ដំណើរមានភាពរលូនល្អ ​មិនពិបាកនោះទេ ​តែយកល្អគួរតែជិះម៉ូតូទៅ ​ឬបើកឡានខ្ពស់ៗ ​។

គួរឱ្យដឹងផងដែរថា « ទឹកធ្លាក់ចង្រ្គានរយ » ​ស្ថិត​ក្នុង​សហគមន៍​មាន​​ផ្ទៃ​ដី​រហូត​ដល់ ​៩៥៥៤ ហិក​តា ​នៅក្នុង​ ភូមិ​បាយ​ដុត ​ឃុំ​ស្វាយ​ស ​ស្រុក​វ៉ារិន ​ខេត្ត​សៀម​រាប មានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ពីក្រុងសៀមរាបធ្វើ​ដំណើរ​ ដោយត្រូវជិះតាម​បណ្ដោយ​ផ្លូវ​ពាក់​ស្នែង ក្បែរ​ពើង​តា​នាន់ ពី​ផ្លូវ​បត់​ចូល​អាស្រម​មនោរម្យ​ពើង​តា​នាន់​ច្រក​ចូល​ទី​២ ប្រហែល​១៥​គីឡូម៉ែត្រ ​៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Team MTR Drag/ Sophon Phototgraphy

75371732_519080088673483_2820935228682403840_n

74524028_519080182006807_5232200134321766400_n

74314147_519080138673478_4016693714897338368_n

76601304_519080238673468_8401208622297645056_n

75406506_519080108673481_3924285681047699456_n

72629407_519080165340142_2817722799303426048_n


73425103_519080218673470_6026828242961301504_n

5d92c108539c9_1569898740_large

5d92c077200d5_1569898560_large

5d92c0644c278_1569898560_large

5d92c0104b674_1569898500_large

5d92c063ef0e7_1569898560_large

5d92c11ab29e6_1569898740_large

5d92c0ce962f7_1569898680_large

5d92c0b96abb6_1569898680_large

5d92c0a65b5c9_1569898620_large

5d92c00f73274_1569898500_large