តោះ ទៅដេីរលេងនៅថ្ងៃបុណ្យសមុទ្រ ទាំងអស់គ្នានៅចុងឆ្នាំនេះនៅកំពត ដឹងតែសប្បាយអស់ទាស់ ​!

កំពត៖  ឆ្នាំនេះដឹងសប្បាយទៀតហេីយ ជាមួយកម្មវិធីបុណ្យសមុទ្រដែលបងប្អូនបានដឹងស្រាប់ហេីយថាបុណ្យសមុទ្រដែលប្រារព្ធទៅអស់រយៈពេល​ ៧ ឆ្នាំ និង ៧ លេីក រួចមកហេីយដែលឆ្នាំមុនធ្វេីឡើងនៅខេត្តកោះកុង។

ដោយឡែកឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចយកថ្ងៃ ​២០  ២១  ២២ ខែធ្នូ​  ឆ្នាំ​ ២០១៩ ដើម្បីប្រារព្ធ​កម្មវិធីនេះឡេីង ​ដោយធ្វើឡើងៅខេត្តកំពតម្តង។

ជាពិសេសនោះ គឺនៅ​ខេត្តកំពតនេះផ្ទាល់រដ្ឋាភិបាលក៏បានដាក់គោលដៅផ្ដោតសំខាន់ទៅលេីតំបន់​​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ តំបន់​ក​សិ​ទេសចរណ៍​កូន​សត្វ ចម្ការ​ម្រេច និង​ផ​លិ​តផល​ម្រេច​កំពត ភ្នំ​កំពង់ត្រាច រមណីយដ្ឋាន​ទឹកឈូ និង​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​ទៀត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តនេះឲ្យបានច្រេីនព្រោះថាកំពតប៉ុន្មានឆ្នាំមកនេះមានភ្ញៀវទេសចរទៅទស្សនាខេត្តនេះច្រេីនមែនទែនហេីយជាពិសេសគឺ​ មានគ្រឿងសមុទ្រស្រស់ៗ​ និង​ ផ្លែឈេីគ្មានជាតិគីមីដែលជាការដាំផ្ទាល់របស់បងប្អូនកសិករជាច្រេីនមុខសម្រាប់បងប្អូនជាវយកទៅពិសារតែម្ដង។

គួរឱ្យដឹងផងដែរថា ពិសេសកម្មវិធីមួយនេះ ក៏មានការចូលរួមពីសំណាក់​ សម្ដេចអគ្គមហាសេនាបតី​ តេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្រ្ដីនៃ​ ព្រះរាជាណាចក្រកម្ពុជា​ និង​ សម្ដេចកតិព្រឹទ្ធ​ ប៊ុនរានី​ ហ៊ុនសែន​ ទៀតផង​ ដែលនេះគឺជាកិត្តិយសធំធេងណាស់សម្រាប់ខេត្តកំពតដូច្នេះសូមបងប្អូនចូលរួមទស្សនាឲ្យបានច្រេីនកុះករ​ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ ChengVicheka

75501030_562705757635891_4889134231369809920_n

75472902_722723821583325_8605082748379463680_n


78208856_553965662104581_1950288543955812352_o

78199049_553965635437917_2275614685787062272_o

77151667_553965812104566_2318084383266832384_o

78284022_553965698771244_2013832061114122240_o

77072431_553965788771235_5587432477032448000_o

78617313_553965878771226_7254552409823772672_o

77211568_553968102104337_7274089631937724416_o

75472746_2472464279738137_8444760642946072576_n