កម្ពុជាសល់ឱកាសដណ្ដើម​យក​លេខ​៣​នៅ​ស៊ីហ្គេមក្រោយ​ចាញ់​វៀតណាម​៤​ទល់​០

ក្រុមជម្រើស​ជាតិ​U22កម្ពុជា​រងបរាជ័យក្រោម​ថ្វី​ជើង​ក្រុម​U22វៀតណាម​ក្នុង​លទ្ធផល​៤​ទល់​០​នា​ការ​ប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រវិញ្ញាសាស៊ីហ្គេម​២០១៩អស់​ឱកាស​ដណ្ដើម​មេដាយមាស​និង​ប្រាក់​ហើយ។

76793162_2544579852497768_5843155139073933312_o

ក្នុង​វគ្គ​ទី​១កម្ពុជារបូត​៣​គ្រាប់​ផ្ទួនៗ​ដោយ​សារ​ការ​សម្រុក​របស់​វៀតណាម។៣​គ្រាប់​នោះ​ស៊ុត​បញ្ជូល​ទី​ដោយ​កីឡាករ Nguyen Tien Linh នាទីទី២០ និង Ha Duc Chinh ស៊ុត​២​គ្រាប់​នៅ​នាទី២៤​និង​នាទី​៤៥+២។ លទ្ធផល​នេះ​បន្ត​ដល់​ចប់​ការ​ប្រកួត​វគ្គ​ទី​១។

Tien Linh So 9 Co Dien Duy Nhat Cua Bong Da Viet Nam Thoi Diem Hien Tai Da56337dc53c2c62752d 1567963248 Width1000height653


ចូល​វគ្គ​ទី​២ នាទី៦២​កីឡាករ Ha Duc Chinh​បន្ថែម​គ្រាប់​ទី​៣​របស់​ខ្លួនឲ្យ​វៀតណាម​នាំ​មុខ​កម្ពុជា​៤​ទល់​០។ ការ​ប្រកួត​ចេះ​តែ​បន្ត​ខណៈ​កម្ពុជា​ហាក់​គ្មានឱកាស​ណាមួយល្អ​ផ្ដល់​ភាព​គ្រោះ​ថ្នាក់​ដល់​វៀតណាម​នោះ​ទេ ខណៈ​វៀតណាម​បន្ត​លេង​តាម​ទម្រង់​របស់​ខ្លួន​វាយ​បក និង​សម្រុក​រហូត តែ​មិន​អាច​មិន​អាច​រក​បាន​គ្រាប់​បាល់​បន្ថែម​នោះ​ទេ​ហើយ​លទ្ធផល​៤​ទល់​០​នេះ​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួតតែ​ម្ដង។

CCCCC

Duc_Chinh

លទ្ធផល​នេះ​កម្ពុជ​អស់​ឱកាស​ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​ហើយ​ដោយ​នៅ​សល់ឱកាស​លេង​ដណ្ដើម​យក​មេដាយសំរឹទ្ធិ​ជាមួយ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១០ធ្នូ។ វៀតណាម​នឹង​ប៉ះ​ឥណ្ឌូណេស៊ីវគ្គផ្ដាច់​ព្រ័ត្រ​ដណ្ដើមមេដាយមាស៕