អស់ចម្ងល់ហើយ ពេលនេះដឹងពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧

អស់រយៈពេលជាច្រើនរាប់រយឆ្នាំមកហើយ ​ព្រះបដិមារបស់មហាវីរក្សត្រនៃដែនដីចក្រភពអង្គរ  ព្រះបាទជ័យវរ្ម័នទី  ៧  ត្រូវបានបំផ្លាញចោលដោយសារតែសង្គ្រាម ​និងដោយសារខ្មាំងសត្រូវនានា ​រហូតព្រះបដិមាដ៏ល្អឥតខ្ចោះបាត់បង់សភាពដើម មិនអាចរ៉ាយរ៉ាប់ប្រាប់កូនខ្មែរជំនាន់ក្រោយថាព្រះបដិមាមួយនេះ មានរូបរាងដើមបែបណានោះឡើយ ​ឯមតិមុនៗក៏មានការខ្វែងគំនិតគ្នាផងដែរ។

ថ្មិៗនេះ អ្នកស្រាវជ្រាវបង្ហាញពីទម្រង់ព្រះរាជកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់ព្រះរាជកាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានព្រះរាជកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។

ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។

ការរកឃេីញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

អត្ថបទ៖ អជ្ញាធរជាតិអប្សរា

រូបភាព៖ លោក Eric Bourdonneau

Photo_2019 12 10_21 30 58

79150644_1626039804205397_6762068885316304896_n

79342205_1626039834205394_8481985214694817792_n

79373086_1626039797538731_5007907686470123520_n

79961096_1626040014205376_6892720532035207168_o


79939987_1626039884205389_4926387905816952832_n

79850046_1626040074205370_5794325664475643904_o

79884184_1626050580870986_3290239394513944576_o

79354902_1626040044205373_6142445906416369664_o

79338800_1626039917538719_2752548719286026240_o

78910690_1626039990872045_8133864792365465600_o

78822807_1626040147538696_805727966284742656_o

78809600_1626039940872050_5696556119871193088_n

78700707_1626050597537651_2323755084422316032_o

78354420_1626039854205392_8358895180023070720_n

78264475_1626040114205366_3092200183367204864_o