ប្រពន្ធទាំងឡាយ! បើមិនចង់ឱ្យប្ដីមានស្រី ត្រូវធ្វើខ្លួនជាប្រពន្ធផង ជាស្រីផង ទើបចងប្ដីបាន

គ្មានប្រពន្ធណាចង់ឱ្យប្ដីទៅមានស្រីខាងក្រៅនោះឡើយ តែប្ដីមានស្រី វាក៏ជាចរិតខិលខូចដែលពិបាកកែរបស់មនុស្សប្រុសមួយចំនួន តែមនុស្សប្រុសមួយចំនួនទៀត ក៏ទៅមានស្រី លួចលាក់ក្បត់ផិតប្រពន្ធ ក៏ព្រោះតែប្រពន្ធអាចជាចំណែកនៃដើមហេតុក៏ថាបានដែរ តែប្រពន្ធខ្លះ អាចមិនដឹងថា តាមពិតទៅ ប្ដីមានស្រីក៏មកពីខ្លួននោះឡើយ។

79219777_1504232136381909_288392408087920640_n

មនុស្សស្រីខ្លះ ប្រពន្ធខ្លះ គាត់ពិតជាបណ្ដែតបណ្ដោយឱ្យសម្រស់កាន់តែយ៉ាប់យ៉ឺន ធ្វើចរិតកាន់តែគយរឱ្យធុញទ្រាំ ឬកាន់តែគួរឱ្យខ្លាចដោយគ្មានហេតុផល។ ប្រពន្ធខ្លះ ពិតជាពិបាកយល់ពិតមែន គាត់មិនចេះតុបតែងខ្លួនឱ្យស្អាត គាត់ចេះតែធ្វើមុខក្រម៉ូវ មិនចេះស្រស់ស្រាយ ប្ដីចូលដល់ផ្ទះ ចេះតែរករឿងឈ្លោះ សាងបញ្ហា រអ៊ូរទាំ សួរនាំច្រើនមិនចេះចប់ ចាប់កំហុស ស្ដីបន្ទោសសូម្បីទែរឿងតូចតាច ងរងក់ជ្រុល ធ្វើខ្លួនដូចកូនក្មេងនិយាយមិនចេះស្ដាប់គ្នា ចរិតបែបហ្នឹង មនុស្សប្រុសណាក៏គេធុញទ្រាន់ដែរ គេប្រាកដជាគ្មាអារម្មណ៍ជាមួយយើង រឹតតែមិនចង់នៅក្បែរយើង ហើយគេប្រាកដជាទៅក្រៅបានជួបស្រីក្មេងថ្មីៗ គេនឹងប្រែចិត្តហើយ។

78838955_562575701207295_8789990492155674624_n


ដូច្នេះ ក្នុងនាមជាប្រពន្ធម្នាក់ ត្រូវចេះធ្វើខ្លួនជាប្រពន្ធ ហើយក៏ត្រូវធ្វើខ្លួនជាស្រីផងដែរ ទើបប្ដីមិនចេះធុញទ្រាន់។ ដឹងហើយមែនទេថា ឈ្មោះថាជាស្រី គួរធ្វើបែបណានោះ។ ស្រីៗពូកែយកចិត្ត ពូកែញ៉ិញក់ ពូកែផ្គាប់ចិត្តសម្ដីកាន់តែផ្អែម ចេះលួងលោមចិត្តប្ដីយើងណាស់ ដូច្នេះ យើងក៏ត្រូវតែចេះបែបហ្នឹងដូចគ្នា ត្រូវតែចេះនិយាយស្ដីពីរោះ ផ្អែមល្ហែម យកចិត្តគាប់គួរ ហើយត្រូវចេះធ្វើខ្លួន តុបតែងខ្លួនឱ្យបានស្អាតបាត ទើបប្ដីចង់បណ្ដើរចូលកម្មវិធី ហើយនិងកាន់តែស្រឡាញ់ថ្នាក់ថ្នមយើង មិនដាច់ចិត្តទៅចោលយើងឡើយ៕

79837024_613118559428705_6286744360746745856_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ