ទីកន្លែងទាំង8​ដែលធ្វើអោយអ្នកជួបមនុស្សក្នុងសុបិន្ត

សួរស្ដីនារីៗទាំងឡាយ អ្នកណាខ្លះដែលនៅលីវខ្លះ បើទៅប្រាដកជាមានច្រើនហើយ តែត្រូវតែចឹងហើយ បើមួយថ្ងៃៗនៅតែកន្លែងដដែរៗ  ធ្វើមេចបានទៅជួបមនុស្សដែលអ្នកចង់រកទៅ ទីកន្លែងទាំងនេះគឺជាកន្លែងដែលធ្វើអោយអ្នកបានជួបជាមួយនិងអ្នកដែលចង់រកជាមិនខាន តោះមានកន្លែងណាខ្លះទៅមើលទាំងអស់គ្នា 

  1. កន្លែងស្ម័គ្រចិត្ត៖ ប្រសិនបើអ្នកចូលរូមកម្មវិធីស្ម័គ្រចិត្ត ពិតជាបានជួបជាមួយនិងបុរសដែលស្ម័គ្រចិត្ត ចូលរួមជាមិនខាន នោះមានន័យថា គេគឺជាមនុស្សដែលមានចិត្តចេះជួយអ្នកដទៃ ហើយម្យ៉ាងទៀតនៅពេលដែលអ្នកបានចូលរួមកម្មវិធីស្ម័គ្រចិត្ត អាចធ្វើអោយអ្នកមានឧកាសធ្វើអោយគេមាន អារម្មណ៍ពេញចិត្តនិងចិត្តល្អរបស់អ្នករឹតតែខ្លាំង គួរតែសាកល្បងមើល ព្រោះអាចនិងបានទាំងបុណ្យ និងបានទាំងមនុស្សដែលអ្នកចង់បានក៏ថាបាន។

S__3072083-768x1024.jpg (768×1024)

2.រកគូតាមអនឡាញុ នៅពេលដែលចង់មានស្នេហាក៏ដូចការដែលយើងកោសឆ្នោតផ្សងសំណាង បើយើងមានសំណាងល្អ យើងនិងបានជួបនិងមនុស្សល្អជាមិនខាន តែបើយើងសំណាងមិនល្អ មានតែតាមនិងហើយ ការដែលយើងទាក់ទងគ្នាតាម សង្គមអនឡាញ មិនប្រាដកថាអាក្រក់ទាំងអស់នោះទេ ព្រោះគូរខ្លះទាក់ទងគ្នាយ៉ាងយូរ នៅតែមានបែកគ្នាក៏មាន ចឹងហើយសាកបើកចិត្តអោយទូលាយក្នុងការទទួលយក ស្នេហាតាមអនឡាញក៏គ្មានអីទៅខាតបង់ធំនោះដែរ។

10963871_903208293063260_1649539241_n.jpg (640×640)

3.កម្មវិធីរួមជំនាន់ ឬជួបជុំផ្សេងៗ កម្មវិធីដែលជួបជុំរួមជំនាន់ អាចធ្វើអោយយើងបានជួបជាមួយអ្នក ដែលយើងបានមើលរំលង ពេលវេលាកន្លងទៅអ្វីៗក៏អាចផ្លាស់ប្ដូរបាន ជួនកាលសិស្សច្បងដែលយើងធ្លាប់លួចក្រាស មិត្តដែលយើងធ្លាប់លួចសំលឹង អាចនិងមកសុំទាក់ទងគ្នាដើម្បីឈានទៅរកទំនាក់ទំនងមួយផ្សេងទៀត ដូចនេះហើយប្រសិនបើមានកម្មវិធីបែបនេះ​ ហាមរំលងដាច់ខាត។

NqHktkpTURBXy9mMzYwNDUyNWEwODk3N2Y5MWMwYWRlYTdkODQ1OGUyNC5qcGeSlQMAAM0O880IaZMFzQNSzQHe (850×478)

4.កន្លែងដែលអ្នកទៅរហូត ស្នេហាអាចនិងរត់បុកអ្នកក៏មិនដឹង អ្នកណាទៅដឹងមុនទៅ មិនប្រាកដទេណា អ្នកអាចនិងជួបនៅតាមផ្លូវដែលអ្នកដើរជាញឹកញាប់ ឬក៏ហាងបាយដែលអ្នកទៅជាប្រចាំក៏ថាបាន ដូចនេះហើយ​ នៅពេលដែលចេញទៅណាមកណា​ ត្រូវតែពិនិត្យមើលខ្លួនឯងរហូត ថាអាចនិងចេញទៅក្រៅបានគ្រប់ពេល និយាយអោយងាយយល់គឺត្រូវស្អាតរហូតតែម្ដង។

C7Rge0vVAAIZwob.jpg (900×1200)

 

     5.​ កន្លែងដែលអ្នកទៅជាប្រចាំ មនុស្សប្រុសដែលល្អ​អាចជាមនុស្សប្រុសដែលយល់ចិត្តអ្នក មានចំណូលចិត្តស្រដៀងគ្នាក៏ថាបានណា​​ សាកល្បងមើលមនុស្សដែលធ្លាប់ស្គាល់ឬធ្លាប់ឃើញ ដូចជាគេគឺ ជាមនុស្ស .      ដែលអ្នកបានឃើញជាប្រចាំនៅក្លឹបហាត់ប្រាណ ដែលអ្នកទៅជាប្រចាំ សាកបើកឧកាស ឬចូលទៅអោយស្គាល់គ្នា មិនប្រាកដទេណា ថាគេក៏កំពុងតែលួចក្រាសអ្នកវិញផងដែរ។

kapook_world-963466.jpg (768×960)

6.កម្មវិធីសប្បុរសធម៍ រកកម្មវិធីសប្បុរសធម៍ចូលរួមខ្លះ អ្នកអាចនិងបានជួបជាមួយមនុស្សថ្មីៗ ហើយប្រាកដណាស់ថាគេ គឺជាមនុស្សល្អ មានចិត្តមេត្តា ចូលចិត្តជួយអ្នកដទៃ ព្រោះបើមិនចឹងទេគេពិតជាមិន ចូលរួមកម្មវិធីនេះនោះទេ សាកទៅជួបពិភពលោកថ្មីៗ ជួបមនុស្សប្រុសល្អៗ ដែល្អចេញពីខាងក្នុងមកខាងក្រៅ​ វាមិនល្អទេអី។


fed0ad28859848dfa15084911de24473.jpg (564×423)

    7.អាចនៅជិតអ្នកបង្កើយ អ្នកដែលស្វែងរកអាចជាអ្នកនៅជិតអ្នកក៏ថាបាន អាចជាមិត្តរបស់អ្នក មិត្តរបស់មិត្តអ្នក ដូចនេះហើយត្រូវមើលអ្នកដែលនៅក្បែរខ្លួនអោយបានច្បាស់ ព្រោះគេអាចនិងមានរឿងខ្លះដែលចង់ប្រាប់អ្នកក៏ថាបាន។

e277e8a64.jpg (800×532)

 

       8. ពិធីមង្គលការ ថ្ងៃដែលមានសុភមង្គលបែបនេះអ្នកប្រាកដជាញញឹមមិនឈប់ជាមិនខាន វាក៏អាចជាចំណុចចាប់ផ្ដើមស្គាល់មនុស្សថ្មីៗ អាចនិងមានឧកាសក៏ថាបាន អ្នកគឺជាមិត្តរបស់កូនក្រមុំ អាចនិងជួបជាមួយមិត្តរបស់កូនកំលោះ ដែលជាបុរសក្នុងសុបិន្ដក៏ថាបាន។

c9e46998b8b4191f61d741ffcaa56fb0.jpg (564×564)

យ៉ាងមេចដែលនារីនារីទាំងអស់គ្នា​នៅពេលបាន​ មានបាននឹកឃើញកន្លែងដែលជួបបុរសក្នុងសុបិន្ដហើយ រឺនៅ សាកល្បងទៅមើលក៏មានជាខូចខាតអីនោះដែរ ព្រោះពេលខ្លះគូព្រេងអាចនិង កំពុងតែរងចាំអ្នកនៅកន្លែងណាមួយ អ្នកណាទៅដឹងទៅ ចង់មានស្នេហាក៏ត្រូវតែមានការបណ្ដាក់ទុនបន្តិចហើយ ព្យាយាមរកបន្តិចទៅ តិចទៀតប្រាកដជាបានជួបហើយ។

 

Source : https://spiceee.net/th/articles/27756

Translated by Sokea

Credit: Hollong