វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច

វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច 

មិនបាច់អង្គុយបន់ទេវតា រឺក៏ប្រើមន្តអាគម​ ងាកមកសាកល្បងវិធីសាស្រ្តទាំង៥ ងាយៗដែលធ្វើអោយមនុស្សដេលអ្នកស្រលាញ់ជាប់ចិត្តដែលមិនអាចដកចិត្តទៅណាទៀតមិនបានណា

036a381b63f9afba68c47e1624ffc69e.jpg (564×564)

  1. កុំនិយាយលេងៗជាមួយអ្នកណាផ្សេងទៀត: ចាប់ផ្ដើមទាក់ទងគ្នាដំបូង អ្វីៗគ្រប់យ៉ាងគឺស្រស់ស្រាយ បែបទូទាំងពិភពលោកពណ៌ស៊ីជំពូរតែម្ដង អាចនិងមានការញោះគ្នាខ្លះ រករឿងខ្លះ តែកុំអោយលើសខ្លាំងពេកណា ប្រយ័ត្ននិងក្លាយទៅជាទំនាស់មែនទែន រឺក៏ការដែលធ្វើកាយវិការដែលមើលទៅមានភាពស្និតស្នាលគ្នាអីសូម្បីតែបន្តិច ប្ដូរបរិយាកាសបន្តិចក៏បាន ប្ដូរទៅជាយកចិត្តទុកដាក់គ្នាបន្តិចក៏បាន សួររឿងដេលទាក់ទងទៅជាមួយនិង​សកម្មភាពប្រចាំថ្ងៃ តែកុំអោយវាចូលទៅជ្រៅខ្លាំងពេក ដូចជា​ ថ្ងៃនេះញុំអីហើយនៅ​? ថ្ងៃក្រោយចាំនាំទៅញុំកន្លែងមួយទៀត ធានាថាឆ្ងាញ់ណាស់ណា​ តែប្រសិនបើគេមកពីធ្វើការហត់ ក៏សាកសួរថាមានអីដែលចង់ប្រាប់អត់ ធានាទទួលស្ដាប់ និងជួយរកដំណោះស្រាយជាមួយគ្នា​ តែកុំពិចារណាខ្លាំងពេករហូតដល់ធ្វើអោយគេមានអារម្មណ៍មិនល្អ ប៉ុន្តែព្យាយាមធ្វ់អោយគេដឹងថាយើងកំពុងយកចិត្តទុកដាក់ចំពោះគេខ្លាំង ហើយរកមធ្យោបាយប្រាប់គេថា យើងមិនបានធ្វើបែបនេះគ្រប់គ្នានោះទេ 

de0f52caa8913e03db143168bcb5ed2c.jpg (563×551)

 

     2.ជាខ្លួមឯងតាំងពីដំបូង : តាំងពីដើមមកជាមនុស្សមិនដែលញុំបន្លែទេ តែមកធ្វើំកម្មង់សាឡាត់ ហើយតាំងមកអង្គុយមើលមិនព្រមញុំ បបួលតែម្ដងទៅថាចង់ញុំអី ជជែកគ្នាតែម្ដងទៅនិងបានដឹងថាចូលចិត្តចំណូលចិត្តរៀងៗខ្លួន​ ព្រោះថាការដែលញុំមិនឆ្អែត និងញុំរបស់មិនត្រូវចិត្តវាអាចធ្វើអោយយើង​មានអារម្មណ៍មួរម៉ៅដាក់ដៃគូរបានដោយមិនដឹងខ្លួន ជំទាស់ខ្លះក៏បាន សំរាប់រឿងដែលយើងមិនដឹង​ មិនយល់ មិនបាច់ធ្វើជាដឹងគ្រប់រឿងនោះទេ បើមិនដឹងទេ អោយសួរ មិនចូលចិត្តប្រាប់ទៅ​កុំលាក់បាំងអី មិនចាំត្រូវគ្នាគ្រប់រឿងក៏បាន ព្រោះយ៉ាងហោចណាស់ក៏យើងអាចបានដឹងថា តើមានចំណុចណាខ្លះដែលយើងអាចចុះសម្រុងនិងគ្នា​បាន​ ។

882c226c742c30ceaf1f54e355c6bed1.jpg (563×559)

 

     3. ចាំរឿងរ៉ាវលម្អិតគេបានច្បាស់ : គ្មានអីល្អជាងដែលមានមនុស្សស្រីម្នាក់ដែលចាំរឿងបន្តិចបន្ទួចរបស់អ្នកបានទេ​ ចាំអោយបានច្បាស់ថាចូលចិត្តអីខ្លះ? ចូលចិត្តក្រុមបាល់មួយណា? ចូលចិត្តលេងហ្គេមអី? ខួបកំណើតថ្ងៃណា? ចូលចិត្តញុំអី? ចូលចិត្តពណ៍អី? ចាំបន្តិចទៅរឿងប៉ុណ្ណឹងសោះវាមិនពិបាកណាស់ណាទេ ជឿទៅប្រាកដណាស់ថាគេពិតជាលួចញញឹមក្នុងចិត្តច្បាស់ណាស់ នៅពេលដែលមានអ្នកណាម្នាក់ចាំរឿងតិចតួចរបស់ខ្លួនបាន​ ទោះបីជាគេមិនបាននិយាយ តែគេក៏លួចហេនភីណា ហើយកុំភ្លេចប្រាប់គេដោយប្រយោលផងថា យើងចាំបានរឿងរបស់គេច្បាស់ណាស់ណា


b5f820e687c938c9edfe4824d516cb50.jpg (564×564)

 

     4.ការប៉ះពាល់ខាងផ្លូវកាយ : Heyyyy Youuuuu សម័យនេះសម័យអីហើយ ការដែលយើងជាអ្នកចាប់ដៃមនុស្សប្រុសមុន វាមានទៅស្អីនោះទេ ការដែលកំរិះខ្លួនពេក ប្រយ័ត្នមានអ្នកមកដណ្ដើមទៅបានណា តិចថាមិនបានប្រាប់ ពេលខ្លះលួចប៉ះដៃគេមុនក៏បាន ទះស្មាអោយកំលាំងចិត្ត ធ្វើអោយគេដឹងទៅថា យើងគិតជាមួយគេលើសពីមិត្ត 

e365bc3dbcd706434509cb159eadc2a5.jpg (564×564)

 

    5.ចែករំលែកពីអារម្មណ៍ : បញ្ចេញអោយគេដឹងទៅថាយើងពីរអ្នក មានចំណូលចិត្តដូចគ្នា មានអីផ្សេងទៀតដែលដូចគ្នា ចូលចិត្តស្ដាប់ចំរៀងប្រភេទស្រដៀងគ្នា ចូលចិត្តតែងខ្លួនស្ទាយ៍ដូចគ្នា និងបានមានរឿងជជែកគ្នា ដាក់ស្នេហ៍អោយខ្លាំង កុំអោយរើរួចជាដាច់ខាត ជាកំលាំងចិត្តអោយជានិច្ចណា 

c2b14bdb9b3737f8109576295da3563b.jpg (564×564)

Credit : Hollong

Translated by Sokea

source: https://spiceee.net/th/articles/20634