របៀបសំពះទាំង៥ថ្នាក់ដែលកូនខ្មែរមិនគួរមើលរំលង!!!

សំពះគឺជាការលើកដៃទាំងពីរផ្គុំគ្នា ជារាងផ្កាឈូកក្រពុំ។សំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម និងគារវកិច្ច គោរពគ្នាទៅវិញទៅមក។ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។

សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង។ខែ្មរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាង។ទីមួយ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងគិតពីបញ្ហាអនាម័យ។ ទីពីរ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត។

ទីបី គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់។ ចុងក្រោយគឺសំពះដើម្បីចៀសវាងកុំអោយចំនាយពេលច្រើនដូចជាអ្នក ប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា។

ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស​និស្សិត​មួយចំនួន តែងតែមាន​ការយល់ច្រឡំ​អំពី​របៀប​សំពះ និង​តែងតែ​ធ្វើ​ឆ្គង​ប្រាសចាក​ពី​របៀប​សំពះ​របស់​ខ្មែរ។ ខាងក្រោម​នេះ​ជា​របៀប​នៃ​ការសំពះ​ទាំង ៥របៀប និង​អត្ថន័យ​របស់​វា៖

79696485_2555527781439633_303848453492965376_o

១. កម្ពស់​ត្រឹម​មាត់៖ សម្រាប់​សំពះ​វ័យចាស់​ជាង ឋានៈ​ធំ​ជាង ឬ​ចៅហ្វាយនាយ។

79305250_2555527771439634_4340463171601956864_o

២. កម្ពស់​ត្រឹម​ចិញ្ចើម៖ សម្រាប់​សំពះ​ព្រះសង្ឃ ព្រះមហាក្សត្រ ឬ​វត្ថុ​ស័ក្តិសិទ្ធិ។

79347228_2555527958106282_2049920480869089280_o

៣. កម្ពស់​ត្រឹម​ចុង​ច្រមុះ៖ សម្រាប់​សំពះ មាតាបិតា ជីដូន​ជីតា គ្រូ​បា​អាចារ្យ។


79669870_2555527931439618_3402108440577835008_o

៤. កម្ពស់​ត្រឹម​ដើមទ្រូង៖ សម្រាប់​សំពះ​វ័យ ឋានៈ​ស្មើគ្នា ឬ​មិត្តភក្តិ។

79682254_2555527791439632_5761418973673422848_o

៥. កម្ពស់​ត្រឹម​ចិញ្ចើម​ឡើងទៅ៖ សម្រាប់​សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬ​បួងសួង៕

79756464_2555527978106280_3068425348950523904_o

ឥឡូវនេះមនុស្សភាគច្រើនមានភាពអៀនខ្មាសមិនចង់លើកដៃសំពះទេ។ ប៉ុន្តែការសំពះជាឬម្រង់ល្អបំផុត។ ចូរធ្វើវាទៅមុនប្រទេសជិតខាងគេដាក់ជាកម្មសិទ្ធិរបស់គេបាត់។

79382691_2555528091439602_95192224924434432_o

ប្រភពរូបភាពដោយ៖ Saint