សប្បាយកប់ស៊េរីទៀតហើយឆ្លងឆ្នាំនៅសៀមរាបឆ្នាំនេះ! មើលតែរូបតុបតែងសម្រាប់បុណ្យណូអែល និងឆ្លងឆ្នាំស្លុតចិត្ត

ជាការពិតណាស់វេលាសប្បាយរីករាយ ​ថ្ងៃបុណ្យគ្រឹស្តម៉ាស ​ឬបុណ្យណូអ៊ែល និងថ្ងៃឆ្លងឆ្នាំសកល ២០១៩ ​ចូលឆ្នាំ ​២០២០ ​កាន់តែខិតជិតមកដល់ ​ឯមនុស្សមួយចំនួនក៏បានរៀបគម្រោងគ្រោងនឹទៅកម្សាន្តនៅតាមបណ្តាខេត្តនានាទៅតាមចំណូលចិត្តរៀងៗខ្លួន ​ជាពិសេសគឺខេត្ត ​កំពត ​ព្រះសីហនុ ​និងខេត្តសៀមរាបតែម្តង។

ជាក់ស្តែង ​ឆ្នាំណាក៏ដូចឆ្នាំណាដែរ ​កន្លែងឆ្លងឆ្នាំដ៏ពេញនិយម  និងសម្បូរទៅដោយយុវវ័យទាំងខ្មែរបរទេសប្រុសស្រីជុំគ្នាកម្សាន្តសប្បាយនោះ ​គឺនៅក្នុងខេត្តសៀមរាប ​ទឹកដីអច្ឆរិយៈនៃកម្ពុជា។

ខេត្តសៀមរាបក្រៅពីការកម្សាន្តនៅពេលថ្ងៃដើរលេងតាមប្រាសាទ​​ទីកន្លែងប្រវត្តិសាស្រ្ត និងកន្លែងធម្មជាតិដ៏ច្រើណអនេកហើយ ​នាពេលរាត្រី ​Pub  Street  ត្រូវបានគេដឹងថាមានកម្មវិធីពិសេសៗសប្បាយៗជារៀងរាល់ឆ្នាំ​ ជាពិសេសគឺការតុបតែងតាមផ្លូវគឺថាស្រស់ស្អាតភ្លើងពណ៌កបស៊េរីតែម្តង។

ចំពោះឆ្នាំនេះ ​គឺថាស្អាតកប់ជាងឆ្នាំមុនទៅទៀត ​មិនទាន់ដល់ថ្ងៃកម្មវិធីផង ​Pubstreet  ចាប់ផ្តើមសប្បាយបណ្តើរៗហើយ ​ក្រឡេកមកមើលតាមដងវិថីមានការតុបតែងលម្អទៅដោយភ្លើង Christmas ចិញ្ចែងចិញ្ចាញ មានលម្អទៅដោយគោមភ្លើងស្អាតៗពិតជាទាក់ទាញខ្លាំងមែនទែន ដែលជាទីកន្លែងពេញនិយមកម្សាន្ត ​និងថតរូបលេងទៀតផង។

កុំភ្លេចណាមកឆ្លងឆ្នាំនៅសៀមរាបដឹងតែប្បាយកប់ស៊េរីទៀតហើយឆ្នាំនេះ ​!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Arun Pov 


79618352_1590994597718686_6346419173228281856_o

81180310_1590994517718694_5977177768184512512_o

79588191_1590994114385401_8921979213733429248_o

79796856_1590994407718705_6028202031200600064_o

79923859_1590994254385387_5693927900533751808_o

79601445_1590993504385462_7546412024750669824_o

79746383_1590993901052089_820417720804704256_o