Zidane នឹង​មក​ដឹកនាំ​ក្រុមជម្រើស​ជាតិ​បារាំង! បើ​មិន​យូរ​ក៏​ឆាប់​ដែរ

គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​លោក Didier Deschamps​ជឿ​ថា​គ្រូ​បង្វឹក​ Real Madrid លោក Zinedine Zidane នឹង​ដឹកនាំ​ក្រុមជម្រើស​ជាតិ​បារាំង​នៅ​ថ្ងៃ​ណាមួយ​បើ​មិនឆាប់​ៗ​នេះ​ក៏​យូរ​ដែរ។

D2033d7e7824fb49768822df7ab99e39

Zidane កំពុង​តែ​ទួល​បន្ទុកដឹកនាំ​ក្រុម​ស្ដេច​ស​ Real Madrid ជា​លើក​ទី​២​របស់​គាត់​ បន្ទាប់​ត្រឡប់​មក​វិញ​កាល​ពី​ខែ​មីនា​ក្រោយ​ប្រកាស​ចាក​ចេញ​កាល​ពី​ខែ​ឧសភាឆ្នា​២០១៨​ដែល​កាល​នោះ​លោក​ជួយក្លិប​ឈ្នះ​ពាន Champions League ៣​ដងនិង​ពាន LaLiga ម្ដង​បូក​រយម​ទាំងពានតូចៗមួយចំនួន​ទៀត។ គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​រូបនេះ​គឺ​ជា​អតីតមិត្តរួម​ក្រុម​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក វ​ដែល​បាន​ជួយបារាំង​ឈ្នះ​ពាន 1998 World Cup ហើយ​សមត្ថភាព​របស់​Zidane នឹង​អាច​មក​ដឹកនាំ​ជម្រើស​ជាតិ​មាន់គគមួយ​នេះ​បាន​យ៉ាង​ធូរ។

Special 3 Photos V5 2

លោក Didier Deschamps​នឹង​បន្ត​ដឹកនាំ​ជម្រើស​ជាតិ​បារាំដល់​ឆ្នាំ​២០២២ FIFA World Cup នៅ​កាតា ក្រោយ​ពេល​ជួយជម្រើស​ជាតិ​ឈ្នះ​ពាន FIFA World Cup 2018 ។​លោក​បាន​និយាយ​ថា​Zidane អាច​នឹង​បន្ត​ដំណែង​ពី​លោក។


Didier_deshamps

"គ្រូ​បង្វឹក​បន្ទាប់​អាច​ជា Zidane មិន​ថា​ពេល​នេះ​ឬ​ពេល​ណានោះ​ទេ មិន​យូរ មិន​ឆាប់​គាត់​ដឹកនាំ​ជម្រើស​ជាតិ​បារាំង"។ លោក Didier Deschamps ដែល​កាន់​តួនាទីគ្រូ​បង្វឹក​បារាំង​ចាប់​តាំង​ពីឆ្នាំ​២០១២បាន​និយាយ​ក្នុង​កាសែត Le Bole។

Marco Asensio,Rene Krhin,Zinedine Zidane

Didier Deschamps​ បន្ត​កុងត្រារបស់​គាត់​ដល់​ឆ្នាំ​២០២២​បន្ទាប់​ពី​បារាំង​លើក​ពាន World Cup កាល​ពី​ឆ្នាំ​មុន។​អតីត​គ្រូ​បង្វឹក Monaco, Juventus និង​Marseille ក៏​ធ្លាប់​ដឹកនាំ​ជម្រើស​ជាតិ​បារាំង​ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​ Euro 2016 ផង​ដែរ​ប៉ុន្តែ​ត្រូវ​បាន​ព័រទុយហ្គាល់​យក​ឈ្នះលើ​ដី​ខ្លួនឯង៕