ជីវិតនៅលីវ គឺជាឳកាសមាស ចឹងកុំទាន់ប្រញ៉ាប់យកសង្សារអី​

ជីវិតនៅលីវដែលមានសំណាង នៅជាមួយខ្លួនឯងអោយពេញទំហឹងសិនចាំមានសង្សារ។ ការពិតទៅការនៅលីវ វាអាចនិង​អផ្សុក​ណា​ តែវាមិនបានអាក្រក់ណាស់ណាទេ ព្រោះពេលដែលនៅលីវនឹងគេហៅថា

“រដូវកាលវេលាមាស” មុនពេលនេះអ្នកអាចនិងឈឺចាប់មក ឈឺចាប់ចង់ប្រេះទ្រូង ត្រលប់មកស៊ីអារម្មណ៍ 3នាទី status ទាំង14 នៃដំណាក់កាលដំបូង ដែលនៅលីវ​ ឬក៏ចង់ស៊ីអារម្មណ៍បែបស្ងាត់ៗ ស្ដាប់ចំរៀងនឹករឿងចាស់ៗ តែអ្នកជឿទេថា បន្ទាប់ពីអ្នកបានឆ្លងកាត់ដំណាក់កាលនេះហើយ អ្នកនិងឈានដល់ដំណាក់កាល “រដូវកាលវេលាមាស”។

b199ffb2ca630887ebc9233cad49b706.jpg (564×564)

វាមានតំលៃ និងគុណភាពមេចរឺ ព្រោះយើងនិងចាប់ផ្ដើមធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ចេញទៅណាមកណា​តែម្នាក់ឯង សូម្បីតែទៅញុំបាយតែម្នាក់ឯង វាគឺជារឿងសាមញ្ញខ្លាំងណាស់ តែយើងនិងបានញុំអីដែលអ្នកចង់ញុំ ទៅកន្លែងដែលចង់ទៅ ទៅដើរលេងកន្លែងដែលអ្នកចូលចិត្ត​

អ្នកអាចជ្រើសរើសកន្លែងដោយខ្លួនឯង ព្រោះនៅពេលដែលមានសង្សារហើយ មិនប្រាកដ​ថាអ្នក ជ្រើសបានទៀតនោះទេ។

13284d2514c9f6a61493753f5a0c3c16.jpg (564×564)

ជីវិតនៅលីវធ្វើអោយយើងមើលឃើញពិភពលោកកាន់តែច្បាស់ សាកគិតដល់ពេលដែលអ្នកមានសង្សារតិចមើល ពេលនៅក្នុងហាងកាហ្វេពេលនៅជាមួយគ្នាវាល្អ តែអ្វីដែលយើងមើលឃើញគឺ គ្រាន់តែបញ្ចីរាយមុខម្ហូម ឬគ្រាន់តែមុខសង្សារអ្នកតែប៉ុណ្ណោះ តែនៅពេលនេះអ្នកសាកទៅ

តែឯងម្ដងមើល អ្នកនិងបានឃើញអ្នកឆុកការហ្វេ​ ឃើញក្រុមមិត្តភក្ដិអង្គុយនិយាយគ្នាជាក្រុមយ៉ាងសប្បាយ នោះអ្នកនិងអាចគិតបានថា អ្នកក៏មានមិត្តភក្ដិដែល លើកក្រោយចាំបបួលមកជាមួយគ្នា។

70de5e53a5db2f9bb6900d14135d2693.jpg (564×564)

ជាពិសេសពេលដែលអ្នកបានចេញទៅជាមួយពួកម៉ាកស្រីៗ ប្រាប់ទៅថាជាពេលវេលាដែលមានសេចក្ដីសុខបំផុត ព្រោះអ្នកនិងបានទៅដើរលេង ខាងក្រៅជាមួយគ្នាដោយមិនបាច់ប្រញាប់ត្រលប់មកផ្ទះវិញ មិនបាច់ត្រូវរាយការណ៍ប្រាប់អ្នកណា


ឬខ្លាចថានៅពេលដែលត្រលប់យប់ជ្រៅគេនិងខឹងអត់ អ្នកនិងបានសប្បាយអស់ដៃតែម្ដង ថែមទាំងបានមើលកំលោះៗ ដែលអង្គុយក្បែរនិង ដោយមិនបាច់មានអ្នកមកអង្គុយចាប់កំហុស ពិតជាសប្បាយខ្លាំងណាស់។

68409de0920812209b239447b9ae00b7.jpg (564×640)

ហើយសំរាប់ជីវិត​ស៊ីងហ្គល គឺជាជិវិតដែលនៃការរុករក​ ស្រាវជ្រាវចំណេះដឹងផ្សេងៗ ជាការពិតណាស់វាពិតជាមានពេលខ្លះអផ្សុកដែរ ដូចនេះអ្នកប្រាកដជាចាប់ផ្ដើមរក​អ្វីធ្វើ ពេលខ្លះយើងក៏ចាប់ផ្ដើមធ្វើអ្វីដែលថ្មីៗ ឬក៏សាកល្បងធ្វើនូវអ្វីដែលអ្នកមិនធ្លាប់ធ្វើ ឬក៏បានធ្វើអ្វីដែលអ្នកពិតជាចូល

ចិត្តប្រាកដ​ ការដែលនៅមើល​រឿងភាគពេញមួយថ្ងៃក៏ជាគំនិតល្អណា ចេញទៅដើរលេងម្នាក់ឯងក៏បាន ដោយមិនចាំបាច់ចាំអ្នកខ្លះទំនេរ​វាក៏ជាគំនិតល្អព្រោះអ្នកនិងបានជួបបទពិសោធន៍ល្អៗ ហើយអ្នកនិងបានរៀនពីខ្លួនឯងរឹតតែច្បាស់ ព្រោះអ្វីដែលអ្នកបានធ្វើជាញឹកញាប់និងជាអ្វីដែលអ្នកចូលចិត្ត និងវាគឺជាខ្លួនអ្នកផ្ទាល់។

2d7a4195d8b1f82ab4dc6208786a7c35.jpg (564×559)

 ជាចុងក្រោយអ្នកនិងបានដឹងថា មិនមានក្ដីស្រលាញ់ណាដែលធំធេងស្មើរនិង ក្ដីស្រលាញរបស់ឪពុកម្ដាយអ្នកឡើយ មិនមានថ្ងៃដែលអ្នកពិបាកចិត្តហើយ គាត់បោះបង់អ្នកចោល មិនញញឹមដាក់ជាកំលាំងចិត្តអោយនៅពេលដែលអ្នកជួបរឿងអាក្រក់ៗ ហើយនៅពេលដែលបាននៅជិតក្រុមគ្រួសារញឹកញាប់ វាធ្វើអោយអ្នកគិតថា

ឪពុកម្ដាយរបស់អ្នករឹតតែចាស់ហើយ ចង់ប្រើពេលវេលានេះនៅមើលថែពួកគាត់អោយបានល្អបំផុត រហូតដល់ធ្វើអោយអ្នកភ្លេចទៅថា អ្នកមានសង្សារព្រោះគ្រាន់តែអ្នកបាននៅជាមួយគាត់នោះ​ វាគឺជាពេលវេលាដែលល្អបំផុតហើយសំរាប់ជីវិតនេះ។

Credit Photo: Mina official

Translate by Sokea