រឿងពិតដែលយើងត្រូវទទួលស្គាល់! គ្រាន់តែវត្តចំណាស់មួយនេះសោះ ថៃអាចរកចំណូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់

ដូចដែលយើងបានដឹងរួចមកហើយថា  វិស័យទេសចរណ៍គឺជាធនធានយ៉ាងសំខាន់ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើន  ជាពិសេសថែមទាំងលើកមុខមាត់ប្រទេសទៅកាន់បណ្តាប្រទេសជុំវិញពិភពលោកឱ្យដឹង  ឱ្យស្គាល់ពីប្រទេសទេសចរណ៍មួយនេះទាំងផ្នែកធនធានសម្បត្តិធម្មជាតិ  សិល្បៈ វប្បធម៌ និងកន្លែងកម្សាន្តពិសេសៗអស្ចារ្យផងដែរ។

ចំណូលពីវិស័យទេសចរណ៍នានានៅលើបណ្តាប្រទេសមួយចំនួនត្រូវបានគេដឹងថាមានចំនួនច្រើនដែលអាចជួយប្រជាជននៅក្នុងភូមិស្រុក និងតំបន់ទេសចរណ៍នោះបានឱ្យរស់ស្រួល។ ​ជាក់ស្តែងប្រទេសថៃវិញក៏ត្រូវបានគេដឹងថា ​មានសេសសល់ប្រាសាទ និងវត្តអារាមបុរាណច្រើនមិនចាញ់ប្រទេសយើងដែរ ​ដោយសូម្បីតែវត្តបុរាណតែមួយកន្លែងសោះធ្វើឱ្យប្រជាជនក្នុងតំបន់សុទ្ធតែមានការងារធ្វើ និងមានជីវភាពល្អប្រសើរតាមការលំហូរចូលសាច់ប្រាក់ទេសចរណ៍។

ហាក់មានការអាក់អន់ចិត្តចំពោះការរៀបចំវិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរ ​ស្រាប់តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចេញមុខរៀបរាប់នូវដំណើរកម្សាន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ជាមួយនឹងការប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាយើង ដែលលោកអ្នកគួរតែសាកត្រិះរិះពិចារណាទុកជាបទពិសោធន៍ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍បន្ត។

តាមរយៈគណនីហ្វេសប៊ុក Vannak Nheb បានរៀបរាប់ថា៖ « គ្រាន់តែវត្តចំណាស់មួយសោះ គេអាចរកចំនូលបានធូរធាស្ទើរតែគ្រប់ប្រជាជនក្នុងតំបន់ ចំណែកយើងមានដល់ប្រាសាទរាប់ភ្លេច តែមិនដឹងរកចំណូលតាមណាក្រៅតែពីតម្លើងតម្លៃសំបុត្រសម្រាប់ជនបរទេស.តម្លៃម្ហូប និងសេវាកម្មផ្សេងៗកាប់ស៊ីតាមមាត់..ផ្នត់គំនិតប្រជាជនគេគឺការចែករំលែកគ្នារស់ ចំណែកយើងដណ្តើមគ្នារស់..រដ្ឋគេទំនុកបម្រុងនិងគាំទ្រពេញទំហឹងទាំងវិស័យកសិកម្ម សុខាភិបាល សេវាសាធារណៈ។ល។

រដ្ឋគេពង្រឹងវិស័យអប់រំជាងវិស័យអោបរឹតនិងបក្សពួកនិយម.ស្រុកគេអ្នករៀនច្រើនតែបណ្ឌិតតិច ខុសពីស្រុកយើងសុទ្ធតែកំពូលបណ្ឌិតមហាអ្នកប្រាជ្ញដោយសុឆន្ទៈ.ចំណែកយើងនៅតែមិនទាន់ភ្ញាក់ពីដំណេកពីពាក្យ"មោទនភាពណាស់, អស្ចារ្យណាស់"។ស្រុកគេក៏ធ្លាប់មានសង្គ្រាម តែថែមទាំងរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្យុះរលកយក្ស..ស្រុកគេអត់ដែលអ៊ួតពីសុវត្ថិភាពតែផ្ទះមួយៗរបងទាបៗខ្លះអត់មាន ម៉ូតូឡានចតចោល។

ស្រុកយើងអួតប្រាប់គេថាសុវត្ថិភាពណាស់ តែរបងផ្ទះខ្លះជិត5m ម៉ូតូ ចាក់សោរ3ជាន់ ស្អែកឡើងសល់តែមេសោរ..ដើរលេងពេលយប់មិនស្រួលគេវាយងាប់ទៀត.យើងក៏ជាសញ្ជាតិមួយ ជាមនុស្សមានភ្នែកមើលមានខួរក្បាលក្នុងការគិតនិងចេះប្រៀបធៀប..ហ៊ឹម!"សួរថាមានមោទនភាពទេ..បាទមានមោទនភាពណាស់!ខ្ជឹលនិយាយតទៀត ប៉ុណ្ណឹងចុះ..​​»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Sccren 11

81652880_3178604675490181_4920691237289197568_o


81612544_3178604942156821_8170945306616135680_o

81230031_3178607642156551_4946356016229908480_o

80804037_3178607518823230_1579183810300346368_o

80877596_3178606482156667_8601348317265264640_o

81689529_3178605725490076_4575538740440596480_o

81477477_3178605115490137_1212684196414226432_o

81494518_3178605908823391_3109990788310761472_o

81283813_3178605588823423_6442650213302665216_o

82139333_3178606245490024_6297012644003971072_o