តើមានអ្នកដឹងទេថា ​ទំនាក់ទំនងដ៏ស្អិតល្មួតរវាង កម្ពុជា ​និងចិន មានលក្ខណៈបែបណា និងតាំងពីពេលណា?

ទំនាក់ទំនងរវាងរាជវង្សខ្មែរនិងរដ្ឋាភិបាលចិន មានភាពស្អិតល្មួតល្អណាស់ បើប្រៀបធៀបជាមួយបណ្ដារាជវង្សប្រទេសដទៃទៀត នាសតវត្សរ៍ទី២០ និង២១ នេះ។ ទំនាក់ទំនងល្អនេះបានលេចជារូបរាងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះពោល គឺនៅក្នុងរជ្ជកាលទី១ នៃអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ។ ចាប់តាំងពីពេលនោះមក ទោះបីជាមានការផ្លាស់ប្ដូររបបនយោបាយឬមេដឹកនាំយ៉ាងណាក្ដី ទំនាក់ទំនងនេះនៅតែបន្តពូនជ្រំរហូតមកដល់ពេលសព្វថ្ងៃនេះ។

គ្រាដំបូងដែលនាំដល់ទំនាក់ទំនងជិតស្និទ្ធរវាងរាជវង្សខ្មែរនិងចិន គឺនៅពេលដែលអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ ទ្រង់ជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីចិនលោក ជូ អេនឡាយ នៅឯសន្និសីទទីក្រុង បានឌុង ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៥៥ ។ ជំនួបនោះហើយដែលឈានដល់ការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ដែលពេលនេះមានរយៈពេល៥៨ឆ្នាំមកហើយ។

12669653_819021894886342_7107487501461968946_n

ជំនួបនៅទីក្រុងបានឌុងត្រូវបានគេចាត់ទុកជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរវាងកម្ពុជានិងចិនកុម្មុយនីស្ត តែអ្វីដែលកាន់តែពិសេសនោះគឺ វាក៏ជាដំណាក់កាលជិតស្និទ្ធរវាងរាជវង្សខ្មែរនិងចិនដែរ។ រយៈដប់ខែក្រោយជំនួបនៅបានឌុង សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងទៅកាន់ប្រទេសចិនជាលើកដំបូង ហើយមួយខែក្រោយដំណើរនោះ នាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ក៏ធ្វើដំណើរមកកាន់កម្ពុជាវិញ។

លើសពីនេះទៅទៀត ក្នុងកាលៈទេសៈដែលសម្ដេចព្រះនរោត្តម សីហនុ បានបាត់បង់តំណែងដោយរដ្ឋប្រហារឆ្នាំ១៩៧០ក៏ដោយ ក៏ថ្នាក់ដឹកនាំចិននៅតែបន្តទំនាក់ទំនងជាមួយរាជវង្សខ្មែរដដែល។ ចិនបន្តជួយផ្គត់ផ្គង់គាំទ្រ ហើយថែមទាំងសង់ដំណាក់ល្អប្រណិតមួយនៅទីក្រុងប៉េកាំងថ្វាយសម្ដេចឪនៃកម្ពុជាទៀតផង។ ហើយចិននៅតែទទួលព្រះអង្គ ដូចដែលធ្លាប់ធ្វើនៅពេលព្រះអង្គ នៅជាព្រះប្រមុខរដ្ឋដូច្នោះដែរ។

12717764_819021981553000_7722383038325461546_n

ក្នុងឆ្នាំ១៩៧៦ ប្រធាន ម៉ៅសេទុង និងនាយករដ្ឋមន្ត្រី ជូ អេនឡាយ ទទួលមរណភាព ប៉ុន្តែថ្នាក់ដឹកនាំចិន ដែលឡើងកាន់អំណាចក្រោយៗនៅតែបន្តរឹតបន្តឹងទំនាក់ទំនងនេះដដែល។ នៅពេលមានព្រះរោគម្ដងៗ សម្ដេចព្រះ នរោត្តម សីហនុ តែងតែយាងទៅពិនិត្យនិងព្យាបាលនៅទីក្រុងប៉េកាំង ដែលនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនមកលើរាជវង្សខ្មែរ។

ទំនាក់ទំនងនេះក៏ចេះតែបន្តរហូតមកដល់ឆ្នាំ២០១២ នៅពេលស្ថាបនិកចុងក្រោយនៃទំនាក់ទំនងរាជវង្សខ្មែរនិងចិន គឺសម្ដេចព្រះនរោត្តម សីហនុ ចូលព្រះទិវង្គត។ រដ្ឋាភិបាលចិនប្រជាមានិតក៏ប្រកាសបន្តទំនាក់ទំនងនេះជាមួយនឹងការបន្តទំនុកបម្រុងលើការពិនិត្យនិងព្យាបាលដល់ព្រះមហាក្សត្រខ្មែរ ក៏ដូចជាសមាជិករាជវង្សខ្មែរដទៃទៀតដែរនៅក្នុងពេលអនាគត៕

ប្រភព៖ មរតកកម្ពុជា

12729379_819022011552997_1240684759443311687_n


12705312_819021814886350_2137536387792147157_n

12705466_819021851553013_1709236525631928005_n

12661900_819021928219672_6440363168575074533_n

12654385_819021791553019_5493227203456597539_n

934169_819021834886348_3963708357888903816_n

12654461_819022064886325_2231678172838383427_n

12669653_819021894886342_7107487501461968946_n

12670193_819022108219654_1499741211724977197_n

12688382_819022128219652_429807955646835718_n