កម្រ​បាន​ឃើញ! រូបថត​ជាង​កន្លះ​សតវត្សរ៍​មុន សម្តេច​ព្រះ​នរោត្តម​សីហនុ​យាង​បង្ហូត​ទង់ជាតិ​ខ្មែរ​នៅ​ឯ​ប្រាសាទ​ព្រះ​វិហារ

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី ១៥ តុលា ឆ្នាំ ២០១២ ត្រូវ​នឹង​ថ្ងៃ​ទី ១៥ រោច ខែ​ភក្របទ ឆ្នាំ រោង ចត្វាស័ក វេលា​ម៉ោង ១ និង ២០ នាទី​យប់​នៅ​ឯ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

ស្នាព្រះហស្ថ​ជា​ច្រើន​សម្តេច​តា​បាន​បន្សល់​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ ហើយ​ក៏​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស។

80995907_2405941839517609_5828077355733614592_n (1)

82288064_2405941986184261_7600591933383114752_n

81424755_2405941896184270_3927157845937618944_n


81310572_2405941799517613_3240041835392925696_n

81181827_2405941759517617_7151102569106898944_n

យោង​តាម​បណ្តុំ​រូបថត​ចាស់ៗ​ប៉ុន្មាន​សន្លឹក​ដែល​ដកស្រង់​ចេញ​ពី​ទស្សនាវដ្តី កម្ពុជសុរិយា ខែ​មិថុនា ឆ្នាំ ១៩៦៣ ដែល​បង្ហោះ​ផ្សាយ​ដោយ​គណនី Nao Sok លើ​បណ្តាញ​សង្គម បាន​បង្ហាញ​ពី​រូបភាព​ដែល​យើង​កម្រ​នឹង​បាន​ឃើញ គឺ​ទាក់ទិន​នឹង​សកម្មភាព​ដែល​សម្តេច​ព្រះ​នរោត្តមសីហនុ​ទ្រង់​បាន​យាង​មក​បង្ហូត​ទង់ជាតិ​ខ្មែរ​នៅ​ប្រាសាទ​ព្រះ​វិហារ កាល​ពី​ថ្ងៃ​ទី ៥ មករា ឆ្នាំ ១៩៦៣៕

ប្រភព៖ Facebook