គួរឱ្យសរសើរ នាថការីរបាំល្បីមួយរូប បានថតរូបទម្រង់កាយវិកាតាមបុគ្គលអស្ចារ្យមួយរូប ​ដើម្បីសុំឱ្យបារមីស័ក្តសិទ្ធតាមថែរក្សាក្រុមរបាំអាចសម្រេចដល់គោលដៅយ៉ាងជោគជ័យ

ថ្មីៗនេះ នាដការីរបាំបុរាណល្បីឈ្មោះមួយរូបមានឈ្មោះថា  សេរី វណ្ណកុសន  បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងចំពោះរូបភាពកាយវិការក្នុងឈុតអប្សរាខ្មែរ ​ពោរពេញដោយភាពល្វតល្វន់ ​ទន់ភ្លន់តែរឹងមាំ ដោយរូបភាពទាំងនោះត្រូវបានបង្ហើបឱ្យដឹងថា  ត្រាប់តាមកាយវិកាបុគ្គលដ៏អស្ចារ្យមួយរូបដែលតំណាងឱ្យភាពរុងរឿងនៃរបាំខ្មែរ  ដោយការត្រាប់តាមកាយវិកាបុគ្គលអស្ចារ្យមួយរូបនេះត្រូវបានឱ្យដឹងថា  ដើម្បីសុំឱ្យបារមីស័ក្តសិទ្ធតាមថែរក្សាក្រុមរបាំអាចសម្រេចកិច្ចការបានដល់គោលដៅយ៉ាងជោគជ័យ។

81354851_3142372565776437_3203485178303348736_n

82407110_1036288363412219_3103746807805509632_n

81583761_496938620956275_6302539485229875200_n

81850987_481277322792501_7981962347545624576_n

រូបភាពដ៏អស្ចារ្យទាំងនេះត្រូវបានចេញផ្សាយតាមរយៈគណនីហ្វេសប៊ុក Botramohar Art   និងរៀបរាប់ថា៖  « ថ្ងៃ05/01/2020​ នាដការីSauny Saun បានត្រាប់កាយវិការរបស់បុគ្គលដ៏អស្ចារ្យមួយរូប❤️️ខ្ញុំបាទនិងក្រុមកាងារMirror Studio & PhotographyPath Kong រួមទាំងនិស្សិតទាំងបីរូបDout Doutពីមហាវិទ្យាល័យសិល្បៈសូន្យរូបបានពិគ្រោះនិងឆ្លងការពិភាក្សាពីលោកគ្រូឪProeung ChhIeng និងលោកគ្រូសុផុន​ សំខាន់​ 🙏ក្នុងគោលបំណងតែមួយ​ សូមបារមីស័ក្តសិទ្ធតាមថែរក្សាពួកយេីងខ្ញុំអោយបានដល់គោលដៅយ៉ាងជោគជ័យបំផុត🇰🇭🙏 coming soon !!Kong KennraChea MonyNara Pich »។

S Ooheh

82109273_772654769918823_8810256909522173952_n

គួរឱ្យដឹងផងដែរថា ​បើយោងតាមរយៈរូបភាពដែលបានបង្ហោះ ​ត្រូវបានគ្រប់គ្នាសន្និដ្ឋានថា ​គឺជារូបភាពដែលថតត្រាប់តាមលំនាំទម្រង់កាយវិការូបភាពរបស់ សម្តេច​ព្រះរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ​ដែលទ្រង់មានស្នាព្រះហស្តដ៏សំខាន់ របស់ទ្រង់ គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។

82407110_1036288363412219_3103746807805509632_n

82227513_1365010383672180_3299571598238941184_n


81494526_557634054822528_8244688275885785088_n

81596778_2456508437899585_2552731645081812992_n

81583761_496938620956275_6302539485229875200_n

81493288_2406410626340447_5774709698431287296_n

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា ​តែគួរឱ្យសោកស្តាយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៧ព្រះវស្សា នាវេលាម៉ោង១២៖៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ ដែលជាទុក្ខសោកយ៉ាងធំធេងសម្រាប់ប្រជាជនខ្មែរ ​ជាពិសេសកូនចៅនាថការីរបាំទាំងអស់៕

Fn 2019 11 18 16 53 57 20

82929332_2873133016087044_4234906172685025280_n

Fn 2019 11 18 16 53 58 22

Fn 2019 11 18 16 53 58 23

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Botramohar Art