គួរឱ្យសោកស្តាយមែន! សុខៗសាលាធម្មសភាបុរាណមួយខ្នងសល់តាំងពីអំឡុងទសវត្សរ៍ទី៤០-៥០ ត្រូវបានរុះរើចោលដោយមិនដឹងមូលហេតុ

កំពង់ឆ្នាំង៖ ថ្មីៗនេះមានរឿងមួយដ៏គួរឱ្យរំជើបរំជួលបានកើតឡើង ​ដោយសាលាធម្មសភាបុរាណមួយខ្នងក្នុងខេត្តកំពង់ឆ្នាំង ​ត្រូវបានគេរុះរើបំផ្លាញចោល  ធ្វើឱ្យមហាជនទូទាំងប្រទេស​​​ ជាពិសេសប្រជាជននៅក្នុងខេត្តកំពង់ឆ្នាំងមានការសោកស្តាយជាពន់ពេក។

សាលាធម្មសភាបុរាណមួយខ្នងនេះ ​ត្រូវបានគេដឹងថាសល់តាំងពីអំឡុងទសវត្សរ៍ទី៤០-៥០  ហើយវាកំពុងតែត្រូវបានរុះរើចោលនៅវត្តទេពធីតារាម ហៅ វត្តយាយទេព ក្រុងកំពង់ឆ្នាំង ដែលប្រជាជនខ្មែរទូទាំងប្រទេសស្គាល់ច្បាស់តាមរយៈបទ "ចំប៉ាផ្សារលើ" របស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត។

ទោះជាយ៉ាងណាក្តី  មិនទាន់មានអ្នកណាម្នាក់ចេញមុខបកងស្រាយថា ​តើបណ្តាលមកពីមូលហេតុអ្វីនោះទេ ​ដែលនាំឱ្យមានការរុះរើចោលអគារសំណង់បុរាណបែបនេះនោះឡើយ។ ​ព័ត៌មានលម្អិតយ៉ាងណាៗយើងខ្ញុំនឹងជម្រាបជូនបន្ថែមនាពេលក្រោយ៕

ប្រភពរូបភាព និងព័ត៌មាន៖ Amazing Cambodia


80805007_2815724731820134_4997806069418819584_n

81240675_2815724641820143_7148997425246502912_n

81106955_2815724818486792_8806242768662822912_n