ទុក្ខ​ជាន់​ទុក្ខ! យ៉ាង​ហោច​ណាស់​មនុស្ស ៣៥ នាក់​ស្លាប់ នៅពេល​ដង្ហែ​សព​ឧត្តមសេនីយ៍ Soleimani ដោយ​សារ

នៅ​អំឡុង​ពិធី​ដង្ហែ​សព​លោក​ឧត្តមសេនីយ៍ Qassem Soleimani នា​ថ្ងៃ​ទី ៧ មករា ឆ្នាំ ២០២០ នេះ មាន​មនុស្ស​ដែល​ចូលរួម​យ៉ាង​ហោច​ណាស់​ប្រមាណ ៣៥ នាក់​បាន​បាត់បង់​ជីវិត និង ៤៨ នាក់​ផ្សេង​ទៀត​រង​របួស ក្នុង​ចំណោម​មនុស្ស​ចូលរួម​កាន់​ទុក្ខ​ជា​ច្រើន​ពាន់​នាក់។ នេះ​បើ​តាម​សារព័ត៌មាន CBSNews បាន​ចុះ​ផ្សាយ។

5e0f39fd855cc254ca134083

51898698_303

B4ecd690894e4c7f9cf932d9117217f6_18

C13eaa90 2e37 11ea A6f3 70e6fe6ee008

ការ​ស្លាប់​នេះ​កើត​ឡើង​ដោយ​សារ​ការ​រត់​ជាន់​គ្នា ក្នុង​អំឡុង​កម្មវិធី​ដង្ហែ​សព​នោះ ដែល​ស្ថិត​នៅ​ទីក្រុង Kerman ជា​ស្រុក​កំណើត​របស់​លោក​ឧត្តមសេនីយ៍ Qassem Soleimani។


បញ្ជាក់​ថា​នេះ​ជា​ក្បួន​ដង្ហែ​មួយ​ផ្សេង​ទៀត ដែល​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈ​ក្បួន​ដង្ហែ​ធំ​បំផុត​បាន​ធ្វើ​ឡើង​នៅ​រដ្ឋធានី Tehran របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ប្រមូលផ្តុំ​អ្នក​ចូលរួម​ប្រមាណ ១ លាន​នាក់​ឯ​ណោះ។

RTS2XGX2_vodrjq

Resized_187bd 2020 01 07t094913z_718666203_rc2xae9me6q8_rtrmadp_3_iraq Security Kerman Mourners

គួរ​រំឭក​ថា​បញ្ហា​នៃ​ការ​ប៉ះ​ទង្គិច​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ហាក់​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង រហូត​ដល់​ថ្នាក់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បោះសារ​ព្រមាន​ថែម​ទៀត​ថា​ប្រសិន​ណា​អ៊ីរ៉ង់​ចង់​ធ្វើ​ការ​សងសឹក​ដោយ​ប្រការ​ណា​មួយ នោះ​អាមេរិក​អាច​នឹង​ឈាន​ដល់​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ទាំង ៥២ ដែល​បាន​គ្រោង​ទុក​ក្នុង​ប្រទេស​អ៊ីរ៉ង់​វិញ​ដូច​គ្នា៕

ប្រភព៖ ​​CBSNews