ចូលរួម​រំលែក​ទុក្ខ​ផង! បាត់បង់​ជីវិត​អស់​ហើយ មនុស្ស​ទាំង ១៨០ នាក់​លើ​យន្តហោះ Boeing ធ្លាក់​នៅ​អ៊ីរ៉ង់

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្តិច​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ Boeing 737 របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្បែរ​រដ្ឋធានី​នៃ​ទីក្រុង Tehran ​នៅ​ប្រទេស​អ៊ីរ៉ង់ ដោយ​សារ​បញ្ហា​បច្ចេកទេស។

ENu9CtTXYAA95H0

ENu1uMQXYAAZX1q

ENu1umzXUAYqdvZ

ENu1vVCWwAcFAYo

យ៉ាងណាមិញ​តាម​រយៈ​ការ​បញ្ជាក់​ដោយ​ផ្ទាល់​ពី​ប្រធាន​នៃ​ស្ថាប័ន EMS របស់​អ៊ីរ៉ង់​លោក Pir-Hossein Koulivand ប្រាប់​នៅ​មុន​នេះ គឺ​មនុស្ស​ទាំង​អស់​នៅ​លើ​យន្តហោះ​បាន​បាត់បង់​ជីវិត​អស់​ហើយ។ ជា​ដំណឹង​ដ៏​សោកសង្រេង​មួយ​សម្រាប់​ពិភពលោក​ទាំង​មូល ទន្ទឹម​ដែល​អ៊ីរ៉ង់​ក៏​កំពុង​ប្រកាស​សង្រ្គាម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ដែរ​នោះ។


ENu1tvrWoAIVPkx

ENu9DK9WsAI Vzh

ENu9DwoXsAEOjBH

ENvFZKzW4AAz_ut

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​នៅ​លើ​យន្តហោះ​ Boeing 737 មួយ​នោះ បាន​ហោះ​ចេញ​នា​ម៉ោង ៦ ព្រឹក (ម៉ោង​ក្នុង​តំបន់) ហើយ​បាន​បាត់​ដំណឹង​ចេញ​ពី​រ៉ាដា​ភ្លាមៗ ក្រោយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ នៅ​លើ​យន្តហោះ​នោះ​ទំនង​ជា​មាន​អ្នក​ធ្វើ​ដំណើរ​សុទ្ធ​សរុប ១៦៧ នាក់​និង​សេសសល់​ប្រមាណ ១៣ នាក់​ផ្សេង​ទៀត​ជា​បុគ្គលិក​បម្រើ​ការ​និង​អាកាសយានិក។

ត្បិត​អាជ្ញាធរ​ប្រចាំ​តំបន់​បាន​បញ្ជូន​ក្រុម​អ្នក​ជួយ​សង្រ្គោះ​ទៅ​កាន់​ទីតាំង​កើត​ហេតុ​នៅ​ចន្លោះ​ទីក្រុង​ Parand និង Shahriair ដោយ​មាន​រថយន្ត​សង្រ្គោះ ២២ គ្រឿង រថយន្ត​ក្រុង​សង្រ្គោះ ៤ គ្រឿង និង​ឧបត្ថម្ភាគចក្រ​មួយ​គ្រឿង​ថែម​ទៀត​ក៏​ដោយ ក៏​ចុង​ក្រោយ​ជា​អកុសល​គ្រប់គ្នា​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ៕​